ទីបំផុតក្លិបបាល់ទាត់អង់គ្លេស Tottenham Hotspur សម្រេចបានការឈ្នះជើងឯក UEFA Europa League តាមរយៈជ័យជំនះ 1-0 លើក្រុមបិសាចក្រហម Man United វគ្គផ្តាច់ព្រ័ត្រនៅ Bilbao ប្រទេសអេស្ប៉ាញ។ មួយគ្រាប់ជ័យជំនះរបស់ Brennan Johnson នៅវគ្គទីមួយមានន័យគ្រប់យ៉ាងសម្រាប់ Spurs៖
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
– បញ្ចប់រដូវកាលដ៏អាក្រក់របស់ Spurs ក្នុងរយៈពេល 50 នៅ Premier League ជាមួយនឹងការឈ្នះជើងឯកក្របខណ្ឌក្លិបកំពូលទីពីររបស់អឺរ៉ុប – ជាជើងឯកអឺរ៉ុបលើកដំបូងសម្រាប់ Spurs តាំងពីឆ្នាំ 1984 ដែលឈ្នះជើងឯក UEFA Cup – ជាជើងឯកដំបូងរាប់ពីឆ្នាំ 2008 ដែលឈ្នះពាន League Cup – ជាជើងឯកដែលកំណត់ថា Spurs មានកៅអី UEFA Champions League រដូវកាលក្រោយ – អាចជាការស្រោចស្រង់កៅអីរបស់អ្នកចាត់ការ Ange Postecoglou ងាកមកក្រុមបិសាចក្រហម Manchester United ជាយប់គ្មានសំណាងរបស់ពួកគេ ដោយសារខ្លួនជាក្រុមមានប្រៀប គ្រប់គ្រងការប្រកួត គ្រប់គ្រងបាល់លើសលុបដល់ទៅ 73% ធៀបនឹង Spurs 27% ជាពិសេសគឺមានឱកាសស៊ុតចំគោលដៅ 6 លើក និងខុសគោលដៅ 6 លើក តែមិនសម្រេចទី។ ចំណែក Spurs ត្រឹមលេងការពារតែមានឱកាសស៊ុតមួយលើកគត់ចំគោលដៅ និងសម្រេចទីនៅនាទីទី 42 ដោយ Brennan Johnson ដែលធ្វើឱ្យ Spurs មានមុខនៅ Champions League ម្តងទៀតរដូវកាលក្រោយ ក្រោយអវត្តមានពីររដូវកាល។ បរាជ័យនេះដែរមានន័យថា Manchester United នឹងមិនមានកៅអីអឺរ៉ុបសោះរដូវកាលក្រោយ ដែលវាជាលើកទីពីរប៉ុណ្ណោះរាប់តាំងពីឆ្នាំ 1990៕