លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Liverpool ធូរស្រាលចិត្ត ខណៈ Salah ប្រើពេលតែ6នាទីប៉ុណ្ណោះ ដើម្បីលត់ Rangers ចាស់ដៃ

ខ្សែ​ប្រយុទ្ធ Mohamed Salah បាន​ចូល​លេង​ក្នុងនាម​ជាកីឡាករ​បម្រុង ដើម្បី​ស៊ុត​បាល់បញ្ចូល​ទី​ចំនួន​3​គ្រាប់​ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​6​នាទី ខណៈ​ដែលក្រុម Liverpool បាន​លត់ក្រុម Rangers យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល 7-1 ក្នុង​ការ​ប្រកួត​ក្រ​ប​ខ័ណ្ឌ Champions League កាលពីថ្ងៃពុធ​។ ខ្សែ​ប្រយុទ្ធ​រូបនេះបាន​ស៊ុត​បាល់​បញ្ចូល​ទី​​3​គ្រាប់

ក្រោយពី​ចូល​លេង​បាន​ត្រឹម​តែ​រយៈពេល​13​នាទី នៅលើ​ទីលាន ដើម្បី​បំបិទ​មាត់​ក្រុម​អ្នក​គាំទ្រ​នា​កីឡដ្ឋាន Ibrox​​។ ក្រុម​ហង្ស​ក្រហមមួយនេះ បាន​កត់ត្រា​ជ័យ​ជម្នះ​ត្រឹម​តែ​4លើក​គត់ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​11លើក​ដំបូង​នៃ​រដូវកាល​នេះ និង​បាន​បណ្តោយ​ឲ្យ​មានការ​របូត​គ្រាប់​បាល់​មុន​ជាលើក​ទី​3 ក្នុង​យុទ្ធនា​ការ​នេះ នៅ​ពេល​ដែលកីឡាករ Scott Arfield បាន​ជួយ​ឲ្យ​ក្រុម Rangers មាន​គ្រាប់​បាល់​នាំ​មុខ​មុន​។ ប៉ុន្តែ Rangers បាន​ទទួល​ត្រឹម​បទ​ពិសោធន៍​ចំពោះការ​វិល​ត្រឡប់​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Champions League ជាលើក​ដំបូង​​ក្នុង​រយៈ​ពេល​12​ឆ្នាំ ខណៈ​ដែល​​ពួក​គេ​បាន​​បណ្តោយ​ឲ្យ​មាន​ការ​របូត​គ្រាប់​បាល់​ជាច្រើន​ក្នុង​តង់ទី​2​។ បច្ចុប្បន្ន Rangers នៅ​តែមិនមាន​ពិន្ទុ​សោះ និង​បាន​របូត​គ្រាប់​បាល់​រហូត​ដល់​ទៅ16​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​4លើក​។ លទ្ធ​ផល​នេះ មានន័យ​ថា ក្រុម Liverpool ត្រូវ​ការ​ត្រឹម​តែ​1ពិន្ទុ​គត់​ពីការ​ប្រកួត​ជាមួយនឹងក្រុម Ajax ក្នុង​ទីក្រុង Amsterdam​ ក្នុង​រយៈ​ពេល​2​សប្តាហ៍​ទៀត ដើម្បី​ឈាន​ទៅ​វគ្គ​បន្ទាប់​៕

ប្រភព​ព័ត៌មាន៖ BBC

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Man Utd ទិញខ្សែការពារ Patrick Dorgu ពី Lecce តម្លៃ 30 លានផោន

ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងហើយជាមួយក្លិបអ៊ីតាលី Lecce ក្នុងការផ្ទេរខ្សែការពារដាណឺម៉ាក Patrick Dorgu មកកាន់ Old Trafford ក្នុងតម្លៃ 30 លានផោន។ កីឡាករវ័យ …