លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ចលាចលពេញទីលាន អំឡុងជំនួប U23 ម៉ារ៉ុក-អាហ្សង់ទីន ក្នុងព្រឹត្តិការណ៍អូឡាំពិក

វិញ្ញាសាកីឡាបាល់ទាត់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស 2024 បានចាប់ផ្តើមនៅថ្ងៃពុធម្សិលមិញ តែក៏ពេញដោយភាពចលាចល អំឡុងជ័យជំនះរបស់ក្រុម U23 ម៉ារ៉ុកលើអាហ្សង់ទីននៅទីក្រុង Saint Etienne។

ភាពអនាធិបតេយ្យរបស់អ្នកគាំទ្រ បានធ្វើឱ្យការប្រកួតត្រូវពន្យាពេលជិតពីរម៉ោង ហើយចុងក្រោយត្រូវបញ្ចប់ដោយ

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

គ្មានអ្នកទស្សនា។

ម៉ារ៉ុកបាននាំមុខ 2-0 មុនលើអាហ្សង់ទីន មុនពេលដែលក្រុមរបស់លោក Javier Mascherano តាមបានមួយគ្រាប់វិញ។ បន្ទាប់មក Cristian Medina ក៏ស៊ុតតាមស្មើឱ្យអាហ្សង់ទីន 2-2 ជាពេលដែលភាពចលាចលកើតឡើង ដោយអ្នកគាំទ្រម៉ារ៉ុកបានចោលកំប៉ុងទឹក ដបទឹក និងមានទាំងកាំជ្រួចចូលក្នុងទីលានពេលអាហ្សង់ទីនអបអរគ្រាប់តាមស្មើ។

អ្នកគាំទ្រម៉ារ៉ុកបានរត់ចូលទីលាន ខ្លះត្រូវបានឃាត់ខ្លួនដោយសន្តិសុខ មុនពេលដែលកងកម្លាំងបង្ក្រាបបាតុកម្ម ជម្លៀសកីឡាករចេញពីទីលាន។ ក្រោយមកអ្នកគាំទ្រក្នុងកីឡដ្ឋានក៏ត្រូវប្រកាសឱ្យចាកចេញពីកីឡដ្ឋាន ដោយមិនដឹងថាការប្រកួតត្រូវបញ្ចប់បែបណា។

មុនការប្រកួតចាប់ផ្តើមឡើងវិញរយៈពេល 3 នាទីចុងក្រោយនោះ ក៏មានការប្រកាសថាគ្រាប់បាល់តាមស្មើរបស់ Medina ស្ថិតក្នុងជំហរក្រៅល្បែង មានន័យថាម៉ារ៉ុកបន្តការនាំមុខ 2-1 និងរក្សាដល់ចប់ការប្រកួតបង្គ្រប់នោះ។

សូមបញ្ជាក់ថា ពីរគ្រាប់របស់ម៉ារ៉ុកធ្វើបានដោយ Soufiane Rahimi ខណៈមួយគ្រាប់របស់អាហ្សង់ទីនធ្វើបានដោយ Guiliano Simeone ដែលជាកូនប្រុសរបស់អតីតខ្សែបម្រើអាហ្សង់ទីន បច្ចុប្បន្នអ្នកចាត់ការ Atletico Madrid លោក Diego Simeone ។

រំលឹកថា អាហ្សង់ទីនធ្លាប់ឈ្នះមេដាយមាសអូឡាំពិកចុងក្រោយនៅឆ្នាំ 2001 និង 2008 ដោយនៅពេលនោះ មានអតីតខ្សែបម្រើ Liverpool, Javier Mascherano ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមអាហ្សង់ទីនមកកាន់អូឡាំពិកនេះ។ អាហ្សង់ទីននៅពេលនេះ ត្រូវការជ័យជំនះនៅពេលជួបអ៊ីរ៉ាក់ និងអ៊ុយក្រែន៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ដំណឹងសោកសៅ! ចប់ Club World Cup នៅអាមេរិក Modric នឹងចាកចេញពី Real

ប្រធានក្រុម Real Madrid, Luka Modric បានបញ្ជាក់ថា នឹងចាកចេញពីក្លិបយក្សអេស្ប៉ាញក្រោយចប់ព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក Club World Cup រដូវក្តៅខាងមុខនេះ។ ខ្សែបម្រើវ័យ 39 ឆ្នាំក្រូអាស៊ីរូបនេះ ជាម្ចាស់ជ័យលាភី …