ព្រឹត្តិការណ៍ប្រណាំងយានយន្តចំងាយឆ្ងាយ Dakar Rally បានបិទបញ្ចប់ហើយកាលពីចុងសប្តាហ៍កន្លងទៅ ខណៈជើងឯកផ្នែករថយន្តបានទៅកីឡាករម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត Yazeed Al-Rajhi។ ដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវត្រឹម 61 គីឡូម៉ែត្រ កីឡាករប្រេស៊ីល Lucas Moraes ជាអ្នកឈ្នះតាមពីក្រោយដោយកីឡាករកាតា
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Nasser Al-Attiyah និងលេខបី Henk Lategan។ យ៉ាងណាក្តី Yazeed Al-Rajhi ដែលកាន់វេលាចំណេញមុនដំណាក់កាលចុងក្រោយ 6 នាទី 11 វិនាទីនោះ នៅតែអាចរក្សាថេរវេលានាំមុខរបស់ខ្លួនបាន ទោះបីកីឡាករអាហ្វ្រិកខាងត្បូង Henk Lategan ចុងក្រោយកាត់បន្ថយការនាំមុខមកត្រឹម 3 នាទី 47 វិនាទី។ Yazeed Al-Rajhi បានក្លាយជាកីឡាករអារ៉ាប៊ីសាអ៊ូឌីតដំបូងដែលឈ្នះជើងឯក Dakar Rally នេះ ខណៈកីឡាករវ័យ 43 ឆ្នាំរូបនេះ បានទទួលការអបអរសាទរពីមិត្តរួមក្រុមរបស់ខ្លួនក្រោយបញ្ចប់ដំណាក់កាលចុងក្រោយនេះ។ ងាកមកផ្នែកម៉ូតូវិញ កីឡាករអូស្រ្តាលី Daniel Sanders ដែលនាំមុខគ្រប់ដំណាក់កាលទាំងអស់នោះ បានក្លាយជាជើងឯកក្រោយបញ្ចប់ដំណាក់កាលទី 12 នាំមុខ 8 នាទី 50 វិនាទីពីគូប្រជែងកីឡាករអេស្ប៉ាញ Tosha Schareina ខណៈលេខបីបានទៅកីឡាករបារាំង Adrien Van Beveren។ Daniel Sanders បានក្លាយជាកីឡាករអូស្ត្រាលីទីពីរប៉ុណ្ណោះដែលឈ្នះជើងឯក Dakar Rally នេះបន្ទាប់ពី Toby Price។ អ្នកការពារតំណែងជើងឯក កីឡាករអាមេរិក Ricky Brabec បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ 5 យឺតជាង Daniel Sanders ជាង 12 នាទី។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តចំងាយឆ្ងាយ Dakar Rally បានផ្លាស់មកប្រណាំងនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតនៅឆ្នាំ 2020 បន្ទាប់ពីចំណាយពេលមួយទសវត្សរិ៍នៅលើទឹកដីអាមេរិកឡាទីន។ តាមពិតទៅ Dakar Rally ដំបូងបំផុតជាការប្រណាំងពីទីក្រុងប៉ារីសប្រទេសបារាំងទៅកាន់ទីក្រុង Dakar ប្រទេសសេណេហ្កាល់៕