កីឡាករប្រណាំងរថយន្តអង់គ្លេស Lewis Hamilton បានបង្ហាញខ្លួនលើកដំបូង និងជាផ្លូវការនៅមូលដ្ឋានរបស់ ក្រុមប្រណាំង Ferrari។ កីឡាករវ័យ 40 ឆ្នាំរូបនេះ បានចាប់ផ្តើមការត្រៀមលក្ខណៈរបស់ខ្លួនជាមួយក្រុមថ្មី នៅរោងចក្រផលិតរថយន្តរបស់ Ferrari នៅ Maranello ប្រទេសអ៊ីតាលី។ ជើងឯក Formula One
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ពិភពលោក 7 សម័យរូបនេះ បានចុះហត្ថលេខាផ្ទេរមកកាន់ Ferrari កាលពីខែមករាឆ្នាំមុន តែតារមរយៈកិច្ចសន្យាចាស់ជាមួយ Mercedes ធ្វើឱ្យការផ្ទេរត្រូវពន្យាពេលដល់ឆ្នាំនេះ។ Lewis Hamilton បានហៅការមកកាន់ Ferrari នៅពេលនេះជាក្តីស្រមៃមួយ បន្ទាប់ពីធ្លាប់ឈ្នះជើងឯកពិភពលោក 7 លើករួចមកហើយ នៅឡើយជាមួយក្រុមឡានក្រហមមួយនេះ។ Hamilton បានចំណាយពេលមួយថ្ងៃនៅរោងចក្រ Ferrari ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមក្រុមថ្មី។ កីឡាករអង់គ្លេសរូបនេះ រំពឹងថានឹងបើកបរសាកល្បងរថយន្ត F1 Ferrari ឆ្នាំ 2023 នៅទីលាន Fiorano ចុងសប្តាហ៍នេះ មុនពេលបង្ហាញរថយន្តសម្រាប់រដូវកាលថ្មីជាមួយ Ferrari នៅថ្ងៃទី 19 ខែកុម្ភៈ៕