ព្រឹត្តិការណ៍ Grand Slam ដើមឆ្នាំ Australian Open បានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅ។ សម្រាប់ផ្នែកបុរស កីឡាករលេខមួយពិភពលោក Jannik Sinner ជាថ្មីម្តងការពារតំណែងជើងឯករបស់ខ្លួនបានសម្រេចក្រោយឈ្នះកីឡាករអាល្លឺម៉ង់ Alexander Zverev នៅវគ្គផ្តាច់ព្រ័ត្របីសិតផ្ទួនៗ 6-3 7-6 (7-4) និង 6-3។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ទោះបីជាដំណើរការរឿងក្តីចោទប្រកាន់ពីការប្រើប្រាស់សារធាតុហាមឃាត់កំពុងបន្តក៏ដោយ កីឡាករអ៊ីតាលីរូបនេះនៅតែអាចតាំងចិត្តដណ្តើមបានជើងឯក Grand Slam ទីបីក្នុងអាជីព។ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យសម្រាប់កីឡាករវ័យ 23 ឆ្នាំរូបនេះ ខណៈដែលអ្នកវិភាគបានមើលឃើញពី ភាពខ្លាំងទៅជារួម ទាំងបច្ចេកទេស ស្មារតីផ្តោតអារម្មណ៍តាំងចិត្ត និងកម្លាំង ដែលធ្វើឱ្យគូប្រកួតអាល្លឺម៉ង់រកចន្លោះចេញមិនឃើញ។ Zverev មានការប្រកួតដ៏លំបាកមួយដោយរកពិន្ទុ Breakpoint មិនបានសូម្បីតែមួយលើក និងជាទូទៅមិនមានអ្វីបង្ករជាបញ្ហាដល់ Sinner ឡើយ។ ជាថ្មីម្តងទៀត កីឡាករវ័យ 27 ឆ្នាំអាល្លឺម៉ង់ Alexander Zverev បានក្លាយជាកីឡាករទី 7 ហើយដែលចាញ់រាល់ពេលឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam បីលើកដំបូង បន្ទាប់ពីធ្លាប់ចាញ់នៅវគ្គផ្តាច់ព្រ័ត្រ US Open 2020 និង French Open 2024៕