Saturday , April 19 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Man Utd ទិញខ្សែការពារ Patrick Dorgu ពី Lecce តម្លៃ 30 លានផោន

ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងហើយជាមួយក្លិបអ៊ីតាលី Lecce ក្នុងការផ្ទេរខ្សែការពារដាណឺម៉ាក Patrick Dorgu មកកាន់ Old Trafford ក្នុងតម្លៃ 30 លានផោន។ កីឡាករវ័យ 20 ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍ចង់ផ្លាស់មកកាន់ Old Trafford ទោះបីប្រធានក្លិប Lecce

ចង់រក្សាកីឡាករដាណឺម៉ាករូបនេះនៅ Serie A ក្តី។ Patrick Dorgu នឹងក្លាយជាកីឡាករផ្ទេរចូលដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការ Ruben Amorim។ ស្ថិតក្នុងតំណែងខ្សែការពារស្លាបឆ្វេង Patrick Dorgu បានក្លាយជាគោលដៅរបស់ Man United ដើម្បីមកជំនួសតំណែងកីឡាករអង់គ្លេស Luke Shaw ដែលមានរបួសញាំញី ក៏ដូចជា Tyrrell Malacia ដែលមិនទាន់ស្វែងរកទម្រង់លេងមកវិញ ក្រោយសម្រាកព្យាបាលរបួសរយៈពេលវែង។ Patrick Dorgu បង្ហាញខ្លួនសរុបឱ្យ Lecce 53 ប្រកួតតាំងពីផ្លាស់ពីក្លិបដាណឺម៉ាក Nordsjaelland នៅឆ្នាំ 2022 និងធ្លាប់បង្ហាញខ្លួនជាមួយក្រមជម្រើសជាតិដាណឺម៉ាកបួនលើក។ ជាមួយគ្នានោះ Manchester United ក៏កៀកក្នុងនាំយកខ្សែការពារវ័យក្មេង Arsenal, Ayden Heaven ផងដែរ។ កីឡាករវ័យ 18 ឆ្នាំរូបនេះធ្លាប់បង្ហាញខ្លួនឱ្យក្រុមធំ Arsenal ក្នុងជ័យជំនះទល់នឹង Preston នៅ EFL Cup។ កាលពីខែតុលាឆ្នាំមុន Manchester United ក៏បាននាំយកខ្សែប្រយុទ្ធវ័យ 17 ឆ្នាំរបស់ Arsenal ម្នាក់ដែរគឺ Chido Obi-Martin ដែលបានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ផងដែរនៅការប្រកួត FA Cup កម្រិតយុវជន៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ជំនួបក្របខណ្ឌ NBA របស់ Lakers និង Hornets លើកពេល ដោយសារភ្លើងឆេះព្រៃនៅ LA

សមាគមបាល់បោះអាមេរិក NBA បានសម្រេចលើកពេលការប្រកួតនៅថ្ងៃព្រហស្បតិ៍រវាង LA Lakers និង Charlotte Hornets ក្នុងទីក្រុង Los Angeles ដោយសារតែភ្លើងឆេះព្រៃនៅក្នុងតំបន់។ ភ្លើងឆេះព្រៃដ៏ធំបានបំផ្លាញតំបន់ក្រុង Los Angeles …