Cristiano Ronaldo ជាកីឡាករបាល់ទាត់កំពូលម្នាក់នៅលើលោកដែលកំពុងប្រកបអាជីពបាល់ទាត់នៅឡើយ បានឈានចូលវ័យ 40 ឆ្នាំហើយនៅថ្ងៃពុធទី 5 ខែកុម្ភៈនេះ។ មួយថ្ងៃមុនឈានដល់ថ្ងៃកំណើត Ronaldo បានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងជ័យជំនះរបស់ Al-Nassr 4-0 លើ Al-Wasl នៅក្របខណ្ឌក្លិបកំពូលអាស៊ី AFC
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Champions League Elite ពូល B ដែលជាការអបអរជ័យជំនះប្រកួតទី 700 របស់ខ្លួនជាមួយក្លិបអាជីពផងដែរ។ ជ័យជំនះនេះដែរ ក៏ជាជ័យជំនះទី 66 របស់ខ្លួនជាមួយ Al-Nassr តាំងពីផ្លាស់មកកាន់ក្លិបនៅក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីតមួយនៅខែធ្នូឆ្នាំ 2022។ តារាបាល់ទាត់ដែលមានវ័យចំណាស់ តែនៅតែមានសម្រស់ស្រស់សង្ហារនៅឡើយរូបនេះ បានស៊ុតបញ្ចូលទីសរុបឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ 135 គ្រាប់ កាន់កំណត់ត្រាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតឱ្យក្រុមជម្រើសជាតិ។ ក្រៅពីនោះ Cristiano Ronaldo មានគ្រាប់បាល់ជាមួយ Real Madrid 450 គ្រាប់ ជាមួយ Manchester United 145 គ្រាប់ ជាមួយ Juventus 101 គ្រាប់ ជាមួយក្លិបបច្ចុប្បន្ន Al-Nassr 81 គ្រាប់ និងជាមួយក្លិបដំបូងនៃអាជីព Sporting Lisbon 5 គ្រាប់។ ម្ចាស់ជយលាភី Ballon d’Or 5 លើករូបនេះមានគ្រាប់បាល់បញ្ចូលទីនៅក្នុងអាជីពសរុប 923 គ្រាប់ ជាមួយនឹងគម្រោងចង់បាន 1000 គ្រាប់ និងមិនទាន់គិតគូពីរឿងចូលនិវត្តន៍ឡើយ៕