ខ្សែប្រយុទ្ធស្លាប Man Utd, Amad Diallo នឹងត្រូវសម្រាករហូតដល់ចប់រដូវកាល បន្ទាប់ពីរងរបួសកជើងអំឡុងការហ្វឹកហាត់។ កីឡាករវ័យ 22 ឆ្នាំសញ្ជាតិកូឌីវ័ររូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram បញ្ជាក់ពីបញ្ហារបួសរបស់ខ្លួនមុនការប្រកួតយប់មិញដែល Man Utd ចាញ់នៅទឹកដី Spurs 1-0 ។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
របួសកជើងដែលទាមទារការវះកាត់នេះ Amad Diallo នឹងអាចត្រូវសម្រាកដល់ចប់រដូវកាល។ Amad Diallo បានក្លាយជាកីឡាករនាំលេងម្នាក់ក្រោមការដឹកនាំរបស់លោក Ruben Amorim បន្ទាប់ពីរកបាន 6 គ្រាប់ក្នុងចំណោម 14 ប្រកួតចុងក្រោយ។ មុនការប្រកួតយប់មិញដែរខ្សែបម្រើអង់គ្លេស Kobbie Mainoo ក៏អវត្តមានដោយសាររបួស ស្របពេលដែល Lisandro Martinez ទើបវះកាត់របួសសសៃពួរជង្គង់ដែលត្រូវសម្រាកដល់ចប់រដូវកាលផងដែរ។ ក្រោយបរាជ័យយប់មិញ Manchester United ធ្លាក់ដល់ចំណាត់ថ្នាក់លេខ 15 មានត្រឹម 29 ពិន្ទុនៅពីលើតំបន់គ្រោះថ្នាក់ 12 ពិន្ទុ៕