អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Arne Slot បានបញ្ជាក់ថាខ្សែការពារអង់គ្លេស Joe Gomez នឹងត្រូវអវត្តមានស្ទើពេញមួយរដូវកាលដោយសាររបួសសសៃពួរ។ ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានផ្លាស់ប្តូរចេញក្រោយលេងបានត្រឹម 11 នាទីក្នុងបរាជ័យនៅទឹកដី Plymouth ធ្លាក់ពី FA Cup
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ជុំទីបួនកាលពីថ្ងៃទី 9 ខែកុម្ភៈ។ នោះជាប្រកួតដែល Gomez បង្ហាញខ្លួនលើកដំបូងតាំងពីអវត្តមានរយៈពេល 6 សប្តាហ៍ដោយសារបញ្ហាសសៃពួរដូចគ្នានេះ។ ក្លិបមិនទាន់បញ្ជាក់ថារបួសរបស់កីឡាករវ័យ 27 ឆ្នាំរូបនេះទាមទារឱ្យមានការវះកាត់រឺយ៉ាងណានៅឡើយទេ។ ដោយសារបញ្ហារបួស Gomez បង្ហាញខ្លួនរដូវកាលនេះបានត្រឹម 10 លើកប៉ុណ្ណោះគ្រប់ក្របខណ្ឌ។ Liverpool នឹងត្រូវជួបជាមួយ Aston Villa រាត្រីថ្ងៃពុធនេះ ខណៈជ័យជំនះនឹងធ្វើឱ្យក្រុមរបស់លោក Arne Slot នាំមុខដាច់ 10 ពិន្ទុនៅ Premier League៕