កីឡាការិនីវាយកូនបាល់ចូលនិវត្តន៍ Serena Williams បានប្រកាសពីការទិញភាគហ៊ុនក្លិបបាល់បោះនារីកាណាដា Toronto Tempo មកគ្រប់គ្រង។ Toronto Tempo ជាក្លិបបាល់បោះនារីដំបូងរបស់កាណាដាដែលនឹងបង្ហាញខ្លួននៅក្របខណ្ឌបាល់នារីអាមេរិក WNBA។ Serena Williams ម្ចាស់ជ័យលាភី Grand Slam 23 លើក
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ដែលធ្លាប់ឈ្នះការប្រកួតវាយកូនបាល់កម្មវិធីដំបូងបំផុតនៃអាជីពរបស់ខ្លួននៅទឹកដីកាណាដាកាលពីឆ្នាំ 1995 នឹងដើរតួយ៉ាងសកម្មក្នុងការរចនាអាវរបស់ Toronto Tempo និងជួយបង្កើតកិច្ចសហការពិសេសជាមួយក្រុម។ ភាគហ៊ុនរបស់ Serena Williams នៅពេលនេះ មានន័យថានឹងរួមសហការជាមួយម្ចាស់ភាគហ៊ុនដដៃទៀតរួមមានលោក Larry Tanenbaum ដែលជាម្ចាស់ក្រុមហ៊ុន Kilmer Sports Ventures ជាក្រុមប្រឹក្សាភិបាលរបស់ NBA និងជាម្ចាស់ Maple Leaf Sports & Entertainment ដែលបច្ចុប្បន្នកំពុងវិនិយោគក្រុមបាល់បោះបុរស Toronto Raptors, ក្រុមបាល់ហុកគី NHL និង MLS នៃទីក្រុង Toronto។ Toronto Tempo ដែលបានប្រកាសកាលពីខែឧសភាឆ្នាំមុន ក្លិបបាល់បោះដំបូងគេទទួលសិទ្ធិលេងនៅក្របខណ្ឌ WNBA ដែលនឹងចាប់ផ្តើមលេងក្នុងរដូវកាល 2026 នៅកីឡដ្ឋានដែលមានកៅអី 8,700 នៅតំបន់កណ្តាលទីក្រុង Toronto ហើយក៏នឹងមានការប្រកួតខ្លះរៀបចំនៅទីក្រុង Montreal និង Vancouver ផងដែរ៕