ក្រុមជើងឯក Formula One ឆ្នាំមុន McLaren នឹងនៅតែជាគូប្រជែងស្វិតស្វាញសម្រាប់ Ferrari មុនការប្រកួតរដូវកាលថ្មីដែលនឹងចាប់ផ្តើមសប្តាហ៍ក្រោយ នេះជាការលើកឡើងរបស់កីឡាករម៉ូណាកូ Charles Leclerc។ McLaren បានយកឈ្នះ Ferrari ប្រផិតប្រផើយត្រឹម 14 ពិន្ទុប៉ុណ្ណោះដើម្បីគ្រប់គ្រងជើងឯកពិភពលោកក្រុម
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ស្ថាបនិក F1 ជាលើកដំបូងក្នុងរយៈពេល 26 ឆ្នាំ។ បើតាមទិន្នន័យរបស់ F1 បង្ហាញថា McLaren ធ្វើបានល្អជាង Ferrari ក្នុងការប្រើប្រាស់កម្រិតប្រេងសាំង និងមានល្បឿនលឿនជាង Ferrari បន្តិចបន្តួចឆ្លងកាត់ការធ្វើតេស្តសាកល្បងនៅបារ៉ែនសប្តាហ៍មុន។ «ខ្ញុំនៅតែជឿថា McLaren នឹងជាគូប្រជែងសំខាន់របស់ Ferrari ពួកគេមានការរៀបចំបានល្អ ពួកគេមានការងារដែលមានរបៀបរៀបរយ ដែលធ្វើឱ្យពួកយើងមិនភ្ញាក់ផ្អើលឡើយដែលពួកគេជាជើងឯកពិភពលោកឆ្នាំមុន។» នេះជាការលើកឡើងរបស់ Charles Leclerc អំឡុងពេលអបអរសាទរខួបនៃការសហការគ្នា 20 ឆ្នាំរវាង Ferrari និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Puma នៅមូលដ្ឋានរបស់ Ferrari ក្នុងប្រទេសអ៊ីតាលី។ ជាមួយគ្នានោះដែរ Leclerc បានលើកសរសើរមិត្តរួមក្រុមថ្មី Lewis Hamilton និងរីករាយក្នុងការសហការគ្នារដូវកាលថ្មី និងជូនពរមិត្តរួមក្រុមថ្មីអាចដណ្តើមបានជើងឯកពិភពលោកលើកទី 8 ក្នុងអាជីពនៅក្នុងវ័យ 40 ឆ្នាំនេះ។ សូមបញ្ជាក់ថា រដូវកាលថ្មី Formula One ឆ្នាំ 2025 នេះនឹងចាប់ផ្តើមសប្តាហ៍ក្រោយនេះហើយ ដោយចេញដំណើរទីលានដំបូងនៅ Albert Park ទីក្រុង Melbourne ប្រទេសអូស្រ្តាលី៕