Saturday , April 19 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

អគ្គលេខាធិការ​អូឡាំពិក​កម្ពុជា​ អបអរសាទរប្រធានអូឡាំពិកអន្តរជាតិថ្មី ជាស្ដ្រីដំបូងគេ

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញការសាទរយ៉ាងពេញទំហឹង ចំពោះការជាប់ឆ្នោតរបស់អ្នកស្រី Kirsty Coventry ជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ទី10 និងជាស្ត្រីទី1 ក្នុងប្រវត្តិសាស្ដ្រចលនាអូឡាំពិកពិភពលោក ដែលបានកាន់តំណែងដ៏ធំនេះ។

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ឯកឧត្តមបានបញ្ជាក់ថា អ្នកស្រី Kirsty Coventry រដ្ឋមន្ត្រីក្រសួងក្រសួងយុវជន កីឡា នៃប្រទេសហ្ស៊ីមបាវ៉េ បានទទួលសម្លេងគាំទ្រ 49 លើ 97 ក្នុងការបោះឆ្នោតពីសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅក្នុងមហាសន្និបាតលើកទី144 កាលពីថ្ងៃទី20 ខែមីនា ឆ្នាំ2025 នៅប្រទេសក្រិច។ ក្នុងនាមចលនាអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្ដៅ និងចូលរួមទំនាក់ទំនងសហការការងារបន្តទៀតជាមួយលោកស្រីឲ្យបានកាន់តែល្អប្រសើរ និងសង្ឃឹមថា ប្រធានថ្មី ដែលជាអតីតម្ចាស់មេដាយមាសអូឡាំពិក ឆ្នាំ2004 គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ និងរីកចម្រើនថ្មី នៃចលនាអូឡាំពិក បន្ទាប់ពីផ្លាស់ប្ដូរតំណែងពីបុរស មកជាស្ត្រី។ ឯកឧត្តមអគ្គលេខាធិការបានបន្ថែមទៀតថា នេះជាអ្វីដែលចលនាអូឡាំពិកសង្ឃឹម និងជឿជាក់ថា ចលនាអូឡាំពិកដែលកាន់តំណែងជាស្ត្រីនេះ នឹងបង្កើតនូវប្រសិទ្ធភាពការងាររបស់សមភាពស្ត្រីនៅក្នុងចលនាកីឡាបន្ថែមទៀត ។ គួររំលឹកថា អ្នកស្រី Kirsty Coventry បច្ចុប្បន្នមានវ័យ 41ឆ្នាំ ដែលធ្លាប់ជាអត្តពលិកដ៏ឆ្នើមប្រចាំប្រទេសហ្ស៊ីមបាវ៉េ និងស្ថិតក្នុងចំណោមអត្តពលិកឆ្នើម នៅទ្វីបអាហ្វ្រិក ដ្បិតអ្នកស្រីធ្លាប់ឈ្នះជាម្ចាស់មេដាយមាសហែលទឹកអូឡាំពិកដល់ទៅ 7គ្រឿង ក្នុងឆ្នាំ 2004 និង 2008 ។ ទន្ទឹមជាមួយការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដែលមានឥស្សរជនឆ្នើមៗ 7 រូបឈរឈ្មោះនេះ មហាសន្និបាត ក៏បានសម្រេចបោះឆ្នោតគាំទ្រប្រធានចាស់ គឺលោក Thomas Bach ជាប្រធានកិត្តិយសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិផងដែរ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Jose Mourinho រងពិន័យពីសហព័ន្ធទួរគី 3 ប្រកួត ដោយសារក្ដិចច្រមុះគ្រូ Galatasaray

សហព័ន្ធបាល់ទាត់ទួរគី (TFF) បានប្រកាសកាលចុងសប្តាហ៍កន្លងទៅថាគ្រូបង្វឹក Fenerbahce លោក Jose Mourinho ត្រូវបានពិន័យមិនឲ្យដឹកនាំក្រុមចំនួន 3 ប្រកួត និងពិន័យជាប្រាក់ប្រហែល 6,000 ផោនបន្ទាប់ពីចាប់ច្រមុះគ្រូបង្វឹក Galatasaray លោក …