Wednesday , April 9 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Zverev និង Fritz បង្ហាញមុខនៅ Miami Open វគ្គ 16 នាក់ចុងក្រោយ

កីឡាករវាយកូនបាល់អាល្លឺម៉ង់ Alexander Zverev បានបន្តដំណើរទៅវគ្គ 16 នាក់ចុងក្រោយនៃការប្រកួតវាយកូនបាល់កម្មវិធី Miami Open នៃក្របខណ្ឌ ATP Masters 1000 នៅសហរដ្ឋអាមេរិក។ កីឡាករវ័យ 27 ឆ្នាំធ្លាប់ជាម្ចាស់មេដាយមាសអូឡាំពិករូបនេះ បានយកឈ្នះកីឡាករអូស្រ្តាលី Jordan Thompson ដោយលទ្ធផល

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

7-5 និង 6-4។ វគ្គ 16 នាក់ចុងក្រោយ Zverev នឹងត្រូវជួបជាមួយកីឡាករបារាំង Arthur Fils ដែលបានទម្លាក់កីឡាករម្ចាស់ផ្ទះអាមេរិក Frances Tiafoe។ គិតមកដល់ពេលនេះ កីឡាករអាមេរិកដែលនៅសល់នៅ Miami Open គឺ Taylor Fritz តែម្នាក់គត់។ កីឡាករអាមេរិករូបលំដាប់ទៅបីក្នុងកម្មវិធីនេះ បានយកឈ្នះកីឡាករកាណាដា Denis Shapovalov 7-5 និង 7-3។ Taylor Fritz ដែលគេស្គាល់ថាមានជំនាញវាយសេវាខ្លាំងនោះ រកបានពិន្ទុពីការវាយសេវារបស់ខ្លួន 9 លើក និងមានកំហុស Double Fault តែម្តងគត់ក្នុងជ័យជំនះនេះ ដើម្បីយកឈ្នះគូប្រកួតកាណាដាប្រើពេលមួយម៉ោង 21 នាទី។ Taylor Fritz នឹងត្រូវជួបជាមួយកីឡាករអូស្រ្តាលី Adam Watson ដែលបានយកឈ្នះកីឡាករឆាយនីសតៃប៉ិ Coleman Wong Chak Lam។ ចំណែកការប្រកួតផ្នែកនារីវិញ កីឡាការិនីម្ចាស់ផ្ទះអាមេរិក Coco Gauff បានធ្លាក់ពីការប្រកួតហើយក្រោយរងបរាជ័យក្រោមស្នាដៃកីឡាការិនី Magda Linette 6-4 និង 6-4 ត្រឹមវគ្គ 16 នាក់ចុងក្រោយ។ Magda Linette នឹងត្រូវជួបជាមួយកីឡាការិនីអ៊ីតាលី Jasmine Paolini ដែលយកឈ្នះ Naomi Osaka។ រីឯកីឡាការិនីកំពូល Aryna Sabalenka បានយកឈ្នះអ្នកការពារតំណែងជើងឯក Danielle Collins បន្តជួបជាមួយកីឡាការិនីចិន Zheng Qinwen៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Nikola Jokic បោះបាន 61 ពិន្ទុក្នុងមួយប្រកួត ឱ្យ Denver Nuggets ឈ្នះ Minnesota

កីឡាករបាល់បោះស៊ែប បោះបានដល់ទៅ 61 ពិន្ទុម្នាក់ឯងក្នុងបរាជ័យរបស់ Denver Nuggets ក្រោមស្នាដៃ Minnesota Timberwolves 139-140 ដោយម៉ោងបន្ថែម នៃការប្រកួតបាល់បោះអាមេរិកក្របខណ្ឌ NBA។ Nikola Jokic …