Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Nikola Jokic បោះបាន 61 ពិន្ទុក្នុងមួយប្រកួត ឱ្យ Denver Nuggets ឈ្នះ Minnesota

កីឡាករបាល់បោះស៊ែប បោះបានដល់ទៅ 61 ពិន្ទុម្នាក់ឯងក្នុងបរាជ័យរបស់ Denver Nuggets ក្រោមស្នាដៃ Minnesota Timberwolves 139-140 ដោយម៉ោងបន្ថែម នៃការប្រកួតបាល់បោះអាមេរិកក្របខណ្ឌ NBA។ Nikola Jokic ម្ចាស់ជ័យលាភី MVP បីលើក ថែមទាំងបានបំបែកកំណត់ត្រាកីឡាករដែលបោះបាន

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

Triple-Double ច្រើនបំផុតក្នុងមួយប្រកួតផងដែរគឺ 61 ពិន្ទុ 10 បាល់រីបោន និង 10 បាល់បញ្ជូន។ កំណត់ត្រាចាស់គឺគ្រប់គ្រងដោយមិត្តរួមក្រុម Nuggets របស់ខ្លួន Russell Westbrook ដែលធ្លាប់បោះបាន 57 ពិន្ទុ 13 បាល់រីបោន និង 11 បាល់បញ្ជូននៅពេលប្រកបអាជីពជាមួយ Oklahoma City Thunders នៅឆ្នាំ 2017។ Westbrook ដែលផ្លាស់មកកាន់ Nuggets នៅឆ្នាំ 2024 នោះ បានខកខានការបង្អាក់វេលានៅពេលសល់ 10 វិនាទីចុងក្រោយខណៈដែល Nuggets នាំមុខ 139-138 ហើយនឹងបានបង្ករកំហុសលើ Nickeil Alexander-Walker នៅពេលសល់ 1 វិនាទីចុងក្រោយ។ Alexander Walker ជាអ្នកបោះបាល់ពិន័យបានសម្រេចពីរក្នុងចំណោមបី ដើម្បីក្រសោបយកជ័យជំនះឱ្យ Minnesota ។ Minnesota Timberwolves នៅពេលនេះកំពុងឈរលេខ 7 នៅភាគខាងលិច ខណៈ Denver Nuggets ឈរលេខបី។ លទ្ធផលផ្សេងទៀត Golden State Warriors បានយកឈ្នះ Memphis Grizzlies 134-125 នៅកីឡដ្ឋាន FedEx Forum ដោយក្នុងនោះ ម្ចាស់ជ័យលាភី MVP ពីរសម័យ Stephen Curry បោះបីពិន្ទុសម្រេច 12 លើក និងសរុបរកបាន 52 ពិន្ទុក្នុងប្រកួតនេះ។ ជ័យជំនះនេះ Golden State ឡើងមកឈរលេខប្រាំពី Memphis Grizzlies វិញ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Stuttgart ឈ្នះ Leipzig ឡើងជួប Bielefeld វគ្គផ្តាច់ព្រ័ត្រ German Cup

ក្រុមបាល់ទាត់ Stuttgart បានឈានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ German Cup ជាលើកដំបូងរាប់តាំងពីឆ្នាំ 2013 ក្រោយជ័យជំនះតានតឹងលើ RB Leipzig។ ការស៊ុតបាល់វ៉ូឡេពីចំងាយរបស់ខ្សែបម្រើអាល្លឺម៉ង់ Angelo Stiller បើកការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ Stuttgart …