អ្នកចាត់ការ FC Barcelona លោក Hansi Flick បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកចាំទីអាល្លឺម៉ង់ Marc-Andre ter Stegen ត្រៀមខ្លួនរួចរាល់សម្រាប់ការត្រលប់មកវិញ ក្រោយរយៈពេលវែងដោយសាររបួស។ បន្ទាប់ពីរយៈពេលជិត 7 ខែដោយសាររបួសជង្គង់ខាងស្តាំ លោក Flick បានឱ្យដឹងថា អ្នកចាំទីអាល្លឺម៉ង់រូបនេះ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បានត្រលប់មកធ្វើការហ្វឹកហាត់ធម្មតា និងត្រៀមខ្លួនបង្ហាញមុខនៅលើទីលានឆាប់ៗនេះ។ នេះជាដំណឹងល្អសម្រាប់ Barcelona នៅផ្នែកការពារ តែក៏ព្រមគ្នានឹងដំណឹងអាក្រក់នៅតំបន់ប្រយុទ្ធ ដោយខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ត្រូវអវត្តមានប្រមាណបីសប្តាហ៍ដោយសាររបួស។ អំឡុងសន្និសីតសារព័ត៌មានត្រៀមការប្រកួតទល់នឹង Mallorca យប់ថ្ងៃអង្គារនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ បានបង្ហាញក្តីបារម្ភចំពោះអវត្តមានរបស់ Lewandowski ស្របពេល Barcelona កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ នៃរដូវកាលដែលកំពុងប្រជែងពាន La Liga និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹង Inter Milan។ អតីតខ្សែប្រយុទ្ធ Bayern Munich និង Dortmund រូបនេះ រកបាន 25 គ្រាប់ហើយរដូវកាលនេះនៅ La Liga នាំមុខគេដាច់បីគ្រាប់ពីខ្សែប្រយុទ្ធ Real Madrid, Kylian Mbappe។ Barcelona កំពុងឈរកំពូលតារាងនៅ La Liga បច្ចុប្បន្នមាន 73 ពិន្ទុ នឹងត្រូវជួបជាមួយក្រុមលេខ 7 Mallorca យប់នេះក្នុងទឹកដីខ្លួនឯង៕