ក្លិបបិសាចក្រហម Man Utd បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការនាំយកខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha នៅរដូវក្តៅខាងមុខ។ កីឡាករវ័យ 25 ឆ្នាំរូបនេះ មានកិច្ចសន្យាជាមួយ Wolves ដែលមានតម្លៃផ្តាច់កិច្ចសន្យា 62.5 លានផោន។ ប្រភពព័ត៌មានជាច្រើននៅអឺរ៉ុប បានចុះផ្សាយថា Matheus Cunha គឺជាជម្រើសមុខគេ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
របស់ Man Utd ខណៈខ្សែប្រយុទ្ធ Ipswich Town, Liam Delap ស្ថិតក្នុងគោលដៅផងដែរ។ Matheus Cunha ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Wolves រដូវកាលនេះមាន 16 គ្រាប់គ្រប់ក្របខណ្ឌ និងសរុប 32 គ្រាប់ក្នុងការបង្ហាញខ្លួន 87 ប្រកួត។ Man Utd ក៏ត្រូវប្រឈមនឹងការប្រកួតប្រជែងផងដែរក្នុងការនាំយក Matheus Cunha ដោយក្លិបធំៗ នៅ Premier League មួយចំនួនក៏ចាប់អារម្មណ៍កីឡាករប្រេស៊ីលរូបនេះផងដែររួមមាន Liverpool, Arsenal, Chelsea និង Newcastle។ យ៉ាងណាក្តី Matheus Cunha ក៏ស្ថិតក្នុងបញ្ជីកីឡាករដែលខ្វះវិន័យ និងសីលធម៌ផងដែរ ខណៈដែលអតីតខ្សែប្រយុទ្ធ Atletico Madrid រូបនេះ ទទួលបានកាតក្រហមពីរលើករួចហើយរដូវកាលនេះ អវត្តមានសរុប 6 ប្រកួត៕