ការគ្រងជើងឯក English Premier League រដូវកាលនេះរបស់ហង្សក្រហម Liverpool ត្រូវពន្យារទៅមួយប្រកួតទៀត បន្ទាប់ពី Arsenal ស្មើគ្នា 2-2 ក្នុងទឹកដីខ្លួនឯងទល់នឹង Crystal Palace។ Liverpool នឹងអាចជាជើងឯកប្រសិន Arsenal ចាញ់ Crystal Palace យប់មិញ តែនៅពេលនេះក្រុមរបស់លោក Arne Slot
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ត្រូវការមួយពិន្ទុទៀតពីការប្រកួតបន្ទាប់។ Arsenal នាំមុខពីរលើកបន្ទាប់ពីគ្រាប់បាល់ដំបូងរបស់ខ្សែការពារ Jakub Kiwior កើតឡើងតាំងពីនាទីទី 3 តែ Crystal Palace ក៏តាមស្មើវិញដោយ Eberechi Eze នៅនាទីទី 27។ មុនចប់វគ្គទីមួយ Arsenal នាំមុខម្តងទៀតដោយ Leandro Trossard តែចុងវគ្គទីពីរ Jean-Phillipe Marteta តាមស្មើឱ្យ Crystal Palace ម្តងទៀតនាទីទី 83។ លទ្ធផលនេះមានន័យថា Arsenal ឈរលេខពីរមាន 67 ពិន្ទុតាមពីក្រោយ Liverpool 12 ពិន្ទុខណៈក្រុមរបស់លោក Arne Slot នៅសល់មួយប្រកួតក្នុងដៃ និងត្រូវការត្រឹមមួយពិន្ទុទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯក Premier League លើកទី 20។ Liverpool នឹងអាចគ្រងជើងឯកចុងសប្តាហ៍នេះនៅពេលទទួល Tottenham Hotspur នៅ Anfield៕