កីឡាករជើងចាស់អង់គ្លេស Ashley Young នឹងចាកចេញពី Everton ពិតប្រាកដមែនក្រោយចប់រដូវកាលនេះ តែមិនមានគម្រោងចូលនិវត្តន៍ឡើយ ទោះឈានដល់វ័យ 39 ឆ្នាំក៏ដោយ។ អតីតបម្រើ និងការពារក្រុមបិសាចក្រហម Man United រូបនេះ បានមកដល់ Everton នៅឆ្នាំ 2023
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
និងបង្ហាញខ្លួនសរុបបាន 68 លើកក្នុងរយៈពេលពីររដូវកាលជាមួយក្លិប Merseyside។ ក្នុងសេចក្តីថ្លែងការរបស់ Everton ថ្មីៗនេះ បានបញ្ជាក់ពីការចាកចេញរបស់ Ashley Young រួមជាមួយនឹងមិត្តរួមក្រុមពីរនាក់ទៀតរួមមាន Asmir Bergovic និង Joao Virginia។ ស្ថិតក្នុងវ័យ 39 ឆ្នាំទៅហើយ Ashley Young មិនបានគិតគូពីគម្រោងចូលនិវត្តន៍នៅឡើយ ពោលគឺបើតាមសារព័ត៌មានក្នុងស្រុកឱ្យដឹងថា មានក្លិបនៅ Premier League មួយចំនួនបានធ្វើទំនាក់ទំនង។ Ashley Young បច្ចុប្បន្នឈរលេខរៀងទី 19 កីឡាករដែលបង្ហាញខ្លួនបានច្រើនប្រកួតបំផុតនៅ Premier League សរុប 483 ប្រកួតក្នុងរយៈពេល 22 ឆ្នាំនៃអាជីពរបស់ខ្លួន។ ចាប់ផ្តើមអាជីពជាមួយ Watford, Ashley Young បានបន្តដំណើរទៅកាន់ Aston Villa មុនផ្លាស់ទៅកាន់ Manchester United ជាក្លិបដែលរូបគេទទួលបានជោគជ័យបំផុតធ្លាប់ឈ្នះជើងឯក Premier League, FA Cup, League Cup និង Europa League។ បន្ទាប់ពីចាកចេញពី Old Trafford, Young បានបន្តអាជីពនៅទឹកដីអ៊ីតាលីជាមួយ Inter Milan ឈ្នះជើងឯក Serie A និងជើងឯករង Europa League៕