អតីតអ្នកចាំទីអេស្ប៉ាញ និង Liverpool, Pepe Reina នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយចប់រដូវកាលនេះ។ កីឡាករវ័យ 42 ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបអ៊ីតាលី Como ដែលរូបគេនឹងបង្ហាញខ្លួនចុងក្រោយមុនចូលនិវត្តន៍នៅពេលជួប Inter Milan ថ្ងៃបិទរដូវកាលថ្ងៃពុធនេះ។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Pepe Reina ដែលជាកីឡាករចេញពីថ្នាលយុវជនរបស់ Barcelona គឺជាសមាជិករបស់ក្រុមជម្រើសជាតិអេស្ប៉ាញដែលឈ្នះជើងឯក World Cup 2010 នៅអាហ្វ្រិកខាងត្បូង និង ជើងឯកអឺរ៉ុបឆ្នាំ 2006 និង 2012។ Reina បានផ្លាស់មកកាន់ Liverpool នៅឆ្នាំ 2005 ផ្ទេរពី Villarreal និងបានឈ្នះជើងឯក FA Cup និង League Cup និងឈ្នះជ័យលាភីស្រោមដៃមាសនៅ Premier League ផងដែរបីរដូវកាលជាប់គ្នា។ Reina បង្ហាញខ្លួនសរុបឱ្យ Liverpool បាន 394 ប្រកួត មុនពេលចាកចេញនៅឆ្នាំ 2014 និងចំណាយពេលក្នុងអាជីពបន្តរបស់ខ្លួនជាមួយ Bayern Munich, Napoli, AC Milan, Aston Villa, Lazio, Villarreal និងចុងក្រោយ Como នេះ។ Reina បានបង្ហាញខ្លួនទី 1,000 ប្រកួតអាជីពរបស់ខ្លួននៅពេលចាំទីឱ្យ Villarreal នៅឆ្នាំ 2023៕