ក្រុមជើងឯកអឺរ៉ុប 7 សម័យ AC Milan បានធ្លាក់ចេញពីក្របខណ្ឌបាល់ទាត់ក្លិបកំពូលអឺរ៉ុប UEFA Champions League ហើយក្រោយស្មើ Feyenoord ក្នុងទឹកដីខ្លួនឯងនៅវគ្គ Play-Off ខកខានឡើងវគ្គ 16 ក្រុមចុងក្រោយ។ បន្ទាប់ពីចាញ់ 1-0 នៅទឹកដី Feyenoord សប្តាហ៍មុន AC Milan រកបានគ្រាប់នាំមុខវិញ និងជាគ្រាប់តាមស្មើ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
សរុបទាំងពីរជើងតាំងពីនាទីទី 1 ដោយ Santiago Gimenez។ តែក្រោយមកក្រុមម្ចាស់ផ្ទះ AC Milan ក៏សល់គ្នាតែដប់នាក់បន្ទាប់ពីខ្សែការពារ Theo Hernandez ត្រូវបានបណ្តេញចេញនៅនាទីទី 51 មុនពេលដែល Feyenoord ស្ថិតក្រោមការដឹកនាំដោយគ្រូបណ្តោះអាសន្នតាមស្មើវិញនៅនាទីទី 73 ដោយការតែតបញ្ចូលទីរបស់ Julian Carranza។ នេះជាគ្រាប់ជ័យជំនះសម្រាប់ Feyenoord យកឈ្នះ AC Milan សរុបទាំងពីរជើង 2-1។ AC Milan ដែលមានអតីតជាក្លិបយក្សមួយរបស់អឺរ៉ុបនោះ មានប្រវត្តិឡើងវគ្គ 16 ក្រុមចុងក្រោយ Champions League មួយលើកប៉ុណ្ណោះរាប់ពីរដូវកាល 2013-14។ Feyenoord នឹងដឹងគូប្រកួតរបស់ខ្លួននៅវគ្គ 16 ក្រុមចុងក្រោយនៅពេលចាប់ឆ្នោតនៅថ្ងៃសុក្រនេះ ខណៈពួកគេអាចជួប Inter Milan រឺ Arsenal។ ចំណែកឯ Bayern Munich មានជោគវាសនាខុសពី AC Milan តែក៏ត្រូវការគ្រាប់បាល់ចុងម៉ោងបំផុតដើម្បីឡើងវគ្គបន្ត។ បន្ទាប់ពីចាញ់ជើងទីមួយនៅទឹកដីរបស់ខ្លួនសប្តាហ៍មុន Celtic ក៏រកបានគ្រាប់នាំមុខនៅទឹកដីអាល្លឺម៉ង់ដោយ Nicolas Kunh ខណៈមួយគ្រាប់នេះ គួរតែជាគ្រាប់ដែលធ្វើឱ្យក្រុមទាំងពីរត្រូវបន្តលេងម៉ោងបន្ថែម 15 ពីរដងទៅហើយ។ យ៉ាងណាក្តី កីឡាករបម្រុង Alphonso Davies គឺជាអ្នកសម្រេចគ្រាប់បាល់តាមស្មើជើងទីពីរនេះនៅនាទីទីចុងក្រោយ 90+4 បញ្ចប់ក្តីសង្ឃឹមរបស់ Celtic ដែលមានន័យថា Bayern Munich ឈ្នះសរុបទាំងពីរជើង 3-2។ Bayern Munich នឹងត្រូវជួបជាមួយ Leverkusen រឺ Atletico Madrid នៅវគ្គ 16 ក្រុមចុងក្រោយ។ លទ្ធផលផ្សេងទៀត Benfica ស្មើ Monaco 3-3 សរុបទាំងពីរឈ្នះ 4-3 បន្តជួប Barcelona រឺ Liverpool ខណៈ Club Brugge បន្តឈ្នះនៅទឹកដី Atalanta និងឈ្នះសរុបទាំងពីរ 5-2 បន្តជួប Lille រឺ Aston Villa៕