អតីតខ្សែប្រយុទ្ធ និងអ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានបង្ហាញមុខផ្លូវការក្នុងសន្និសីទសារព័ត៌មាន ជាអ្នកចាត់ការថ្មីរបស់ក្លិបទួកគី Besiktas។ បុរសសញ្ជាតិន័រវេសរូបនេះបានបញ្ជាក់ថា លោកបានបដិសេធសំណើមួយចំនួនមុនពេលទទួលយកសំណើពី
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Besiktas នៅពេលនេះ ដើម្បីទទួលបានការប្រកួតប្រជែងថ្មីក្នុងអាជីព។ បុរសវ័យ 51 ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាមួយឆ្នាំកន្លះ មានន័យថាលោកនឹងដឹកនាំក្រុមនៅទីក្រុង Istanbul មួយនេះដល់ដំណាច់រដូវកាលក្រោយ។ Besiktas ដែលធ្លាប់ឈ្នះជើងឯកលីគកំពូលទួកគី 16 លើក បច្ចុប្បន្នកំពុងឈរលេខ 6 ក្នុងតារាង ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការសញ្ជាតិហូឡង់ Giovanni van Bronckhost ដែលត្រូវបានបញ្ចប់តំណែងកាលពីខែវិច្ឆិកា។ ការងារដំបូងរបស់លោក Solskjaer គឺដឹកនាំ Besiktas ជួបក្លិបអេស្ប៉ាញ Athletic Bilbao នៅ Europa League យប់ថ្ងៃពុធនេះ។ Besiktas បច្ចុប្បន្នកំពុងឈរលេខ 28 ក្នុងតារាង Europa League ខណៈនៅសល់ពីរប្រកួតទៀតចប់វគ្គវិលជុំ។ មុនឈានដល់ការចរចាមកដឹកនាំក្លិបទួកគីនេះ Ole Gunnar Solskjaer ក៏ធ្លាប់មានទំនាក់ទំនងជាមួយ Leicester City និង West Ham ផងដែរ តែមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងឡើយ។ រំលឹកថា Solskjaer បានចំណាយពេល 9 រដូវកាលពេលជាកីឡាករជាមួយ Manchester United ឈ្នះជើងឯក English Premier League 9 លើក ស៊ុតបញ្ចូលទីបានជាង 100 គ្រាប់៕