Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ជ័យជម្នះទាំង 2 ជើង 16-1 លើកំពង់ចាម ជួយបឹងកេតឡើងវគ្គ 1/4 ពានសម្ដេចមុនគេ

ក្រុមបាល់ទាត់បឹងកេត បានកក់កៅអីវគ្គ 8ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 មុនគេ ក្រោយបន្ដយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដោយលទ្ធផល 8-0 ក្នុងជំនួបជើងទី2 នៃវគ្គ 16ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី29

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ខែមករា ឆ្នាំ2025 ។ សម្រាប់ជំនួបកាត់សេចក្ដីនេះ ក្រុមនាគខៀវបឹងកេត បន្ដផ្ដល់ឱកាសដល់កីឡាករវ័យក្មេងជាច្រើនបង្ហាញខ្លួន គ្រាដែលជាលទ្ធផល ពួកគេបានបន្ដស៊ុតបំប៉ោងសំណាញ់ទីក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម 8គ្រាប់ទៀត តែការពារមិនឲ្យភ្លាត របូតគ្រាប់បាល់ ដូចកាលពីជើងទី1 ឡើយ ។ គ្រាប់បាល់ជ័យជម្នះរបស់អតីតក្រុមជើងឯកឆ្នាំ2019 នេះ ធ្វើសម្រេចកីឡាករ Stephan Golubovic 2គ្រាប់, សៀង ចន្ធា 4គ្រាប់, សឿង វិស៊ីនុ និង ទូច ម៉ាណុច ម្នាក់ 1គ្រាប់ ។ សរុបទាំង 2ជើង បឹងកេត បានយកឈ្នះកំពង់ចាម 16-1 ។ តាមរយៈជ័យជម្នះនេះដែរ នាំឲ្យក្រុមបឹងកេត គឺជាបេក្ខភាពដំបូងគេ ដែលបានកក់កៅអីវគ្គ 1/4 ផ្ដាច់ព្រ័ត្រ ដោយពួកគេ ត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមជើងឯកពានរង្វាន់ថ្នាក់ខេត្ត គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និងក្រុម ISI ដង្កោសែនជ័យ ដែលក្រុមទាំងពីរ នឹងត្រូវជួបគ្នា នៅក្នុងវគ្គ 16ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ2024/25 នាពេលឆាប់ៗខាងមុខ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ