Wednesday , April 16 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Bounphachan ស៊ុត 2 គ្រាប់ ជួយព្រះខ័នរាជឈ្នះបឹងកេត ឡើងឈរលេខ 4

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានរំកិលឡើងឈរលេខ4 បណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ឆ្នាំ2024/ ក្រោយវាយបកយកឈ្នះក្រុមបឹងកេត 2-1 ក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី6 កាលពីរាត្រីថ្ងៃពុធកន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ជំនួបដ៏ជក់ចិត្តនេះ ក្រុមនាគខៀវបឹងកេត បានបើកការនាំមុខក្រុមភ្ញៀវ

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

1គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Golubovic Stefan នៅនាទី35 បន្ទាប់ពីត្រូវព្រះខ័នរាជស្វាយរៀង ព្យាយាមដាក់សម្ពាធ និងបង្កើតឱកាសស៊ុតជាច្រើនលើក តែធ្វើមិនបានសម្រេច ។ យ៉ាងណាមុននៅចុងវគ្គទី1 ក្រុមលោក Pep Munoz ក៏វាយបតាមស្មើវិញ ជាមួយចង្វាក់លេងដ៏យល់ចិត្ត ដែលបញ្ចប់ទីដោយ Bounphachan Bounkong នៅនាទី44 ។

ចូលវគ្គទី2 ក្រុមទាំងពីរ នៅតែបន្ដវាយសម្រុកគ្នា ពិសេសក្រុមភ្ញៀវ រហូតដល់នាទី63 ខ្សែបម្រើប្រយុទ្ធជម្រើសជាតិឡាវ Bounphachan Bounkong ដដែល ក៏បានបន្ថែមគ្រាប់ទី2 ឲ្យព្រះខ័នរាជស្វាយរៀង បើកការនាំមុខក្រុមម្ចាស់ផ្ទះវិញ ហើយបឹងកេត ក៏ព្យាយាមវាយបកដែរ តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែម រហូតដល់ចប់ការប្រកួតពេញម៉ោង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ 2-1 លើក្រុមម្ចាស់ផ្ទះបឹងកេតតែម្ដង ។

តាមរយៈការបន្ថែម 3ពិន្ទុ ក្រោយបញ្ចប់ភារកិច្ចប្រកួតវគ្គចែកពូលពាន AFC Challenge League 2024/25 នេះដែរ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរលេខ4 បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ 8ប្រកួតឈ្នះ 6 និងចាញ់ 2 រកបាន 18ពិន្ទុ ស្មើក្រុមណាហ្គាវើលដ៏ ធ្លាក់មកឈរលេខ5 គ្រាដែលបឹងកេត បានរក្សា 14ពិន្ទុក្នុងដៃ ក្រោយបញ្ចប់ភារកិច្ចក្នុងជុំទី1 ជាមួយ 10ប្រកួតឈ្នះ 4 ស្មើ 2 និងចាញ់ 3 ។ នេះគឺជាការបរាជ័យលើកទី2 របស់ក្រុមបឹងកេត ក្រោមការដឹកនាំរបស់លោក Conor Nestor ក្នុងចំណោម 4ប្រកួតកន្លងមក៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ