កីឡាករវាយកូនបាល់ន័រវេស Casper Ruud ដណ្តើមបានជើងឯកដំបូងនៅក្នុងក្របខណ្ឌ ATP Masters 1000 តាមរយៈជ័យជំនះលើកីឡាករអង់គ្លេស Jack Draper នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Madrid Open នៅអេស្ប៉ាញ។ កីឡាករវ័យ 26 ឆ្នាំឈរលេខ 14 ក្នុងកម្មវិធី Casper Ruud បានបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រលើកទី 18
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
លើទីលានដីក្រហម និងបានជំនះបញ្ហារបួសឆ្អឹងជំនីរបស់ខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេល Jack Draper ឡើងមកដល់វគ្គនេះជាមួយក្តីរំពឹង ក្រោយទម្លាក់កីឡាករអាមេរិក Taylor Fritz, Daniil Medvedev និង Francisco Cerundulo។ យ៉ាងណាក្តី Casper Ruud មានការប្រកួតដ៏ល្អរបស់ខ្លួននៅវគ្គផ្តាច់ព្រ័ត្រនេះ តាមរយៈជ័យជំនះ 2-1 សិត 7-5 3-6 និង 6-4។ តាមរយៈជ័យជំនះនេះ ធ្វើឱ្យ Casper Ruud មានកម្លាំងចិត្តសម្រាប់ការប្រកួត Grand Slam, French Open នឹងចាប់ផ្តើមចុងខែឧសភានេះ។ ចំណែងឯកីឡាករអង់គ្លេស Jack Draper ថ្វីបើចាញ់បានត្រឹមជើងឯករង តែការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ធ្វើឱ្យរូបគេឡើងមកឈរលេខ 5 ពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងអាជីពរបស់ខ្លួន៕