លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

អន្តរជាតិ

Xabi Alonso មកជំនួសតំណែង Ancelotti នៅ Real Madrid ជាមួយកិច្ចសន្យា 3 ឆ្នាំ

ក្លិបបាល់ទាត់ Real Madrid បានប្រកាស និងបង្ហាញអ្នកចាត់ការថ្មីលោក Xabi Alonso ក្រោយរដូវកាល La Liga បានបញ្ចប់។ បុរសវ័យ 43 ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេលបីឆ្នាំដឹកនាំក្រុមដែលធ្លាប់ប្រកបអាជីពជាកីឡាករជំនួសតំណែងអ្នកចាត់ការសញ្ជាតិអ៊ីតាលី Carlo Ancelotti

អានបន្ដ>>

ប្រណាំងកង់ Giro d’Italia ដំណាក់កាលទី 15 បានទៅកីឡាករអេស្ប៉ាញ Carlos Verona

កីឡាករប្រណាំងកង់អេស្ប៉ាញ Carlos Verona បានប្រជែងឈ្នះដំណាក់កាលទី 15 នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Giro d’Italia ខណៈដែលកីឡាករម៉ិកស៊ិក Isaac del Toro នៅតែបន្តនាំមុខក្នុងតារាងរួម។ ដំណាក់កាលទី 15 ដែលមានចំងាយផ្លូវ 219 គីឡូម៉ែត្រ ជាដំណាក់កាលប្រណាំងឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំ

អានបន្ដ>>

ដំណឹងសោកសៅ! ចប់ Club World Cup នៅអាមេរិក Modric នឹងចាកចេញពី Real

ប្រធានក្រុម Real Madrid, Luka Modric បានបញ្ជាក់ថា នឹងចាកចេញពីក្លិបយក្សអេស្ប៉ាញក្រោយចប់ព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក Club World Cup រដូវក្តៅខាងមុខនេះ។ ខ្សែបម្រើវ័យ 39 ឆ្នាំក្រូអាស៊ីរូបនេះ ជាម្ចាស់ជ័យលាភី Ballon d’Or នៅឆ្នាំ 2018 នឹងបង្ហាញខ្លួនចុងក្រោយ នៅកីឡដ្ឋាន Santiago Bernabeu

អានបន្ដ>>

ទីបំផុត Spurs ឈ្នះជើងឯកអឺរ៉ុប ជាលើកដំបូងតាំងពីឆ្នាំ 1984

ទីបំផុតក្លិបបាល់ទាត់អង់គ្លេស Tottenham Hotspur សម្រេចបានការឈ្នះជើងឯក UEFA Europa League តាមរយៈជ័យជំនះ 1-0 លើក្រុមបិសាចក្រហម Man United វគ្គផ្តាច់ព្រ័ត្រនៅ Bilbao ប្រទេសអេស្ប៉ាញ។ មួយគ្រាប់ជ័យជំនះរបស់ Brennan Johnson នៅវគ្គទីមួយមានន័យគ្រប់យ៉ាងសម្រាប់ Spurs៖

អានបន្ដ>>

Pepe Reina អតីតអ្នកចាំទី Liverpool ប្រកាសចូលចូលនិវត្តន៍ ក្រោយចប់រដូវកាលនេះ

អតីតអ្នកចាំទីអេស្ប៉ាញ និង Liverpool, Pepe Reina នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយចប់រដូវកាលនេះ។ កីឡាករវ័យ 42 ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបអ៊ីតាលី Como ដែលរូបគេនឹងបង្ហាញខ្លួនចុងក្រោយមុនចូលនិវត្តន៍នៅពេលជួប Inter Milan ថ្ងៃបិទរដូវកាលថ្ងៃពុធនេះ។

អានបន្ដ>>

Ashley Young មិនបន្តជាមួយ Everton តែក៏មិនចូលនិវត្តន៍ដែរ

កីឡាករជើងចាស់អង់គ្លេស Ashley Young នឹងចាកចេញពី Everton ពិតប្រាកដមែនក្រោយចប់រដូវកាលនេះ តែមិនមានគម្រោងចូលនិវត្តន៍ឡើយ ទោះឈានដល់វ័យ 39 ឆ្នាំក៏ដោយ។ អតីតបម្រើ និងការពារក្រុមបិសាចក្រហម Man United រូបនេះ បានមកដល់ Everton នៅឆ្នាំ 2023

អានបន្ដ>>

Crystal Palace គ្រងជើងឯក FA Cup ជាប្រវត្តិសាស្ត្រ

ក្លិបបាល់ទាត់ Crystal Palace ដណ្តើមបានជើងឯកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តក្លិបក្រោយយកឈ្នះ Manchester City លើកពាន FA Cup ចុងសប្តាហ៍កន្លងទៅ។ គ្រាប់បាល់ជ័យជំនះមួយគ្រាប់គត់របស់កីឡាករអង់គ្លេស Eberechi Eze នៅវគ្គទីមួយ គ្រប់គ្រាន់ល្មមសម្រាប់ Crystal Palace ឈ្នះជើងឯក

អានបន្ដ>>

ខ្សែការពារអេស្ប៉ាញ Huijsen ទាក់ចិត្ត Real ឲ្យចាយលុយ 50 ផោនផ្ដាច់កុងត្រាពី Bournemouth

ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងតម្លៃផ្តាច់កិច្យសន្យា 50 លានផោនទៅកាន់ Bournemouth ដើម្បីនាំយកខ្សែការពារអេស្ប៉ាញ Dean Huijsen។ កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ 20 ឆ្នាំរូបនេះក៏កៀកនឹងកិច្ចព្រមព្រៀងផ្ទាល់ខ្លួនផងដែរជាមួយ Real Madrid

អានបន្ដ>>

Novak Djokovic និងគ្រូបង្វឹក Andy Murray ចែកផ្លូវគ្នា មុនប្រកួត French Open

Andy Murray នឹងលែងជាគ្រូបង្វឹកជើងឯក Grand Slam 24 លើក Novak Djokovic ទៀតហើយ ខណៈដែលការសហការគ្នារវាងអ្នកទាំងពីរបានឈានដល់ទីបញ្ចប់ បន្ទាប់ពី 6 ខែមិនឈ្នះពានអ្វីសោះ។ Djokovic បានជ្រើសរើស Andy Murray ជាគ្រូបង្វឹកកាលពីខែធ្នូឆ្នាំមុន មុន Grand Slam, Australian Open

អានបន្ដ>>

Real Madrid ត្រូវការ Xabi Alonso មកដឹកនាំ មុនប្រកួត Club World Cup

ក្លិបយក្សអេស្ប៉ាញ Real Madrid ត្រូវការអ្នកចាត់ការ Xabi Alonso មកកាន់តំណែងឱ្យបានមុនព្រឹត្តិការណ៍ Club World Cup មកដល់ខែក្រោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកីឡាធំៗនៅអឺរ៉ុប។ ប្រភពព័ត៌មានកៀកនឹងក្លិបអេស្ប៉ាញបានឱ្យដឹងថា បុរសវ័យ 43 ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះ

អានបន្ដ>>