Saturday , April 19 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ក្រុម​ការ​ពារ​ជើង​ឯក Chelsea ប៉ះ Lille ខណៈ PSG ជួប Real ក្រោយ​ការ​ចាប់ឆ្នោតឡើងវិញ

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Chelsea នឹងត្រូវ​ប្រកួត​ជាមួយនឹងក្រុម​របស់​បារាំង Lille ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពីការ​ចាប់ឆ្នោត​សម្រាប់​​វគ្គនេះ បាន​កើត​ឡើង​២លើក​ កាលពីថ្ងៃចន្ទ​។ កំហុស​បច្ចេក​ទេស​ បាន​នាំ​ឲ្យ​មាន​បញ្ហាក្នុងកា​រ​ចាប់ឆ្នោត​​លើក​ទី​១

ដែលនាំ​ឲ្យ​សហ​ព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺ​រ៉ុប ហៅ​កាត់ថា UEFA ប្រកាស​ថា លទ្ធផល​នៃការ​ចាប់ឆ្នោត​លើក​ទី​១នេះ ត្រូវ​ចាត់ទុក​ជា​មោឃៈ​។ ក្នុងការ​ចាប់ឆ្នោត​លើក​ទី​២ តម្រូវ​ឲ្យ​ក្រុម Paris Saint-Germain នឹង​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម Real Madrid​ ស្រប​ពេល​ដែលក្រុម Liverpool ត្រូវ​ប៉ះ​ក្រុម Inter Milan ក្នុង​​ការ​ប្រកួត​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន​​​២​គូ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ដំបូង​ឡើយ ក្រុម PSG ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Manchester United ប៉ុន្តែ ការ​ចាប់ឆ្នោត​ម្តង​ទៀត តម្រូវ​ឲ្យពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Real ស្រប​ពេល​ដែល​ក្រុម​មាន​មូលដ្ឋាននៅ Old Trafford ត្រូវ​ប៉ះ​ជាមួយនឹងក្រុមម្ចាស់​ជើង​ឯក​​អេ​ស្ប៉ាញ Atletico Madrid​។ ស្រប​ពេល​ដែល​ការ​ចាប់​ឆ្នោត​​ត្រូវ​បានផ្សាយផ្ទាល់​នៅ​ទីស្នាក់​ការ​កណ្តាល​របស់ UEFA ក្នុង​ទីក្រុង Nyon ប្រទេស​ស្វ៊ីស បញ្ហា​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ នៅពេល​ដែល​ឈ្មោះ​របស់​ក្រុម Manchester United ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យ​ប៉ះ​ជាមួយនឹងក្រុម​ Villarreal ប៉ុន្តែក្រុម​ទាំង​២ មិន​អាច​ប៉ះគ្នា​បាន​ឡើយ ដោយ​សារ​តែ​ជា​ក្រុម​ស្ថិតក្នុង​ពូលតែមួយ​៕

ប្រភព​ព័ត៌​មាន៖ BBC

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Man Utd ទិញខ្សែការពារ Patrick Dorgu ពី Lecce តម្លៃ 30 លានផោន

ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងហើយជាមួយក្លិបអ៊ីតាលី Lecce ក្នុងការផ្ទេរខ្សែការពារដាណឺម៉ាក Patrick Dorgu មកកាន់ Old Trafford ក្នុងតម្លៃ 30 លានផោន។ កីឡាករវ័យ …