លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

បិទបញ្ចប់ Asian Games៖ ថៃឈរកំពូលតារាងនៅអាស៊ាន ខណៈកម្ពុជាជាប់លេខ 10

ក្រោយប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់ពេល 2សប្ដាហ៍ ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីលើកទី 19 នៅទីក្រុង Hangzhou ប្រទេសចិន បានបិទបញ្ចប់ដោយជោគជ័យ ដោយម្ចាស់ផ្ទះចិនដណ្ដើមបានមេដាយលើសលប់ដល់ទៅ 383គ្រឿង មាស 201 ប្រាក់ 111 និងសំរឹទ្ធ 71គ្រឿង។ ចំណែកនៅតំបន់អាស៊ីអាគ្នេយ៍វិញ ថៃឈរកំពូលតារាង

និងឈរលេខ 8 ក្នុងតារាងរួម ខណៈកម្ពុជាជាប់លេខ 38 នៅអាស៊ី និងលេខ 10​ នៅអាស៊ាន ដោយដណ្ដើមបានមេដាយសំរឹទ្ធ 1 គ្រឿងគត់ពីប្រភេទកីឡាការ៉ាតេ។

ក្នុងបណ្ដាប្រទេស ASEAN មានតែទីម័រខាងកើតប៉ុណ្ណោះ ដែលរកពុំបានមេដាយ និងជាប្រទេសតែមួយគត់ មានចំណាត់ថ្នាក់ក្រោមកម្ពុជា ស្របពេលឡាវឈរលេខ 9 ឈ្នះមេដាយសំរឹទ្ធ 3 ព្រុយណេឈរលេខ 8 ឈ្នះមេដាយប្រាក់ 1 សំរឹទ្ធ 1។ មីយ៉ាន់ម៉ាជាប់លេខ 7 ឈ្នះមេដាយមាស 1 និងសំរឹទ្ធ 2 វៀតណាមឈរលេខ 6 ឈ្នះមេដាយមាស 3 ប្រាក់ 5 សំរឹទ្ធ 19 ខណៈសិង្ហបុរីមានមេដាយមាស 3 ដូចវៀតណាមដែរ តែបានឈរលេខ 5 ដោយដណ្ដើមបានមេដាយប្រាក់ 6 គ្រឿង ច្រើនជាង 1 គ្រឿង ហើយមេដាយសំរឹទ្ធបានត្រឹម 7គ្រឿងប៉ុណ្ណោះ។

ងាកទៅតំបន់ Top 4 វិញ ថៃឈរកំពូលតារាង ឈ្នះមេដាយមាស 12 ប្រាក់ 14 សំរឹទ្ធ 32គ្រឿង តាមពីក្រោយដោយឥណ្ឌូនេស៊ី មានមេដាយមាស 7 ប្រាក់ 11 សំរឹទ្ធ 18គ្រឿង។ លេខ 3 បានទៅម៉ាឡេស៊ី រកបានមេដាយមាស 6 ប្រាក់ 8 សំរឹទ្ធ 18 ហើយចំណាត់ថ្នាក់លេខ 4 ជារបស់ហ្វីលីពីន​ បានពីការឈ្នះមេដាយមាស 4 ប្រាក់ 2 និងសំរឹទ្ធ 12 គ្រឿង៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Man Utd ទិញខ្សែការពារ Patrick Dorgu ពី Lecce តម្លៃ 30 លានផោន

ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងហើយជាមួយក្លិបអ៊ីតាលី Lecce ក្នុងការផ្ទេរខ្សែការពារដាណឺម៉ាក Patrick Dorgu មកកាន់ Old Trafford ក្នុងតម្លៃ 30 លានផោន។ កីឡាករវ័យ …