ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ព្រះខ័នរាជស្វាយរៀង ត្រូវសម្រាកពុំមានការប្រកួតឡើយ ។ ក្នុងនាមក្រុមដែលរកបានគ្រាប់បាល់ជ័យជម្នះច្រើនជាងគេ ក៏ដូចជាក្រុមរបូតគ្រាប់បាល់ច្រើនជាងគេ កាលពីជើងទី1 នឹងត្រឡប់មកជួបគ្នាជាថ្មី ពោលគឺជំនួបរវាងភ្នំពេញក្រោន និងឡាយហ្វខេត្តព្រះសីហនុ ។ កាលជើងទី1 ភ្នំពេញក្រោន បានយកឈ្នះក្រៅដី រហូតដល់ 10-0 ។ បន្ទាប់ពីលទ្ធផលមិនគាប់ប្រសើរនេះ អ្នកគាំទ្រកំពុងចាំអ៊ុតតើជើងទី2 ឡាយហ្វ អាចនឹងទប់ទល់ក្រុមខ្លាំងសិង្ហក្រហម បានកម្រិតណា ស្របពេលពួកគេកំពុងឡើងជើងដូចគ្នា? ក្រឡេកទៅចាប់អារម្មណ៍ការប្រកួត 4គូផ្សេងទៀតវិញ នៅថ្ងៃទី18 ខែមករា ក្រៅពីជំនួបរវាងក្រុមកំពូលតារាងភ្នំពេញក្រោន និងឡាយហ្វខេត្តព្រះសីហនុ ក៏នឹងមានការប្រកួតដ៏ធំ រវាងអង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ ផងដែរ ។ កាលពីជើងទី1 អង្គរថាយហ្គឺរ បានយកឈ្នះណាហ្គាវើលដ៏ 1-0 ក្រៅដី ។ ដូច្នេះជំនួបជើងទី២ ស្អែកនេះ ត្រូវបានក្លាយជាជំនួបដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រ តើក្រុមណា នឹងទទួលបាន 3ពិន្ទុលើទឹកដីកីឡាអាគីហ៊ីរ៉ូ កាតូ? ដោយឡែកការប្រកួត 3គូទៀត នឹងធ្វើឡើងនៅថ្ងៃទី19 ខែមករាដូចគ្នា រួមមានក្រុមបឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក និងគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះសងសឹកក្រុម អាយ អេស អាយ ដង្កោសែនជ័យ បន្ទាប់ពីចាញ់ 0-2 ក្រៅដី កាលពីជើងទី1 ។ រីឯ 1គូទៀត គឺជំនួបជក់ចិត្តផងដែរ រវាងវិសាខា និងកងយោធពលខេមរភូមិន្ទ ដ្បិតវិសាខា បានយកឈ្នះ 3-1 ក្នុងជំនួបដ៏ចម្រូវចម្រាសកាលពីជើងទី1 នៅកីឡដ្ឋានស្ដាតចាស់ ៕