CPL Week 20៖ ថាយហ្គឺរទទួលព្រះខ័នរាជ ជាគូគួរតាមដាន ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប នាថ្ងៃសៅរ៍ស្អែក ក្នុងជំនួបជើងទី2 នៃលីគកំពូលកម្ពុជា ឆ្នាំ2024/25 សប្ដាហ៍ទី20 គ្រាដែលក្រុម ISI ដង្កោសែនជ័យ មានឱកាសដណ្ដើមកៅអី Top-6

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នាចុងសប្ដាហ៍នេះ ដោយផ្អែកលើលទ្ធផល 2ប្រកួតផ្សេងគ្នា នៅថ្ងៃអាទិត្យ ។ សម្រាប់ជំនួបបើកឆាកដើមខែថ្មី នាថ្ងៃទី1 ខែកុម្ភៈស្អែកនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ វិញម្ដង បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ 4-2 កាលពីជើងទី1 លើទឹកដីរបស់ខ្លួន ។ ការប្រកួតនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រុមការពារតំណែងជើងឯក ដែលត្រូវការជ័យជម្នះ ដើម្បីបន្ដប្រដេញពិន្ទុជាមួយក្រុមកំពូលតារាងភ្នំពេញក្រោន ។ នៅថ្ងៃសៅរ៍ជាមួយគ្នាដែរ ក្រុមភ្នំពេញក្រោន ក៏នឹងត្រូវជួបក្រុមសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃផងដែរ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។ កាលពីជើងទី1 ភ្នំពេញក្រោន បានយកឈ្នះក្រុមកំពុងឈរក្បែរតំបន់បាតតារាងនេះ 5-1 លើទឹកដីរបស់ខ្លួន ។ ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតថ្ងៃទី02 ខែកុម្ភៈ កំពុងត្រូវបានអ្នកគាំទ្រតាមដាន ដ្បិតមានបេក្ខភាព 3ក្រុម ត្រូវការពារ និងប្រជែងកៅអី Top-6 រួមមានក្រុមណាហ្គាវើលដ៏ និងបឹងកេត ពិសេសក្រុមកំពុងឈរលេខ7 ISI ដង្កោសែនជ័យ ដែលមានឱកាសប្រជែងកៅអី Top-6 លើកដំបូង ។ សម្រាប់ ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលបឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមកងយោធពលខេមរភូមិន្ទ នាវេលាម៉ោង 6 ល្ងាចដូចគ្នា ។ ការប្រកួតនេះ ប្រសិនបើបឹងកេត បរាជ័យ ហើយ ISI ដង្កោសែនជ័យ អាចយកឈ្នះណាហ្គាវើលដ៏ ក្រុមដំរីជ័យ ដែលមានមូលដ្ឋាននៅតំបន់វេងស្រេចនេះ នឹងរំកិលឡើងទៅឈរចំណាត់ថ្នាក់ Top-6 ជាបណ្ដោះអាសន្ន ។ តែករណីបើក្រុមបឹងកេត និងណាហ្គាវើលដ៏ឈ្នះវិញ ក្រុម ISI ដង្កោសែនជ័យ នឹងបន្ដឈរលេខ7 ជាមួយឱកាសប្រជែងកៅអី Top-6 កាន់តែខ្សត់ខ្សោយជាងមុន ។ បច្ចុប្បន្នរវាងក្រុមទាំង 3 គឺក្រុមណាហ្គាវើលដ៏ ឈរលេខ5 រកបាន 27ពិន្ទុ និងក្រុមបឹងកេត ឈរលេខ6 រកបាន 26ពិន្ទុ ។ រីឯក្រុម ISI ដង្កោសែនជ័យ ឈរលេខ7 រកបាន 24ពិន្ទុ ហើយក្រុមនីមួយៗ នៅសល់ 3ប្រកួតដូចគ្នា សម្រាប់ជុំទី2 រួមទាំងការប្រកួតចុងសប្ដាហ៍នេះ ៕