ខ្សែប្រយុទ្ធកំពូលរបស់ព័រទុយហ្កាល់ Cristiano Ronaldo រកបានគ្រាប់បាល់ទី 925 ក្នុងអាជីពរបស់ខ្លួនក្នុងជ័យជំនះ 2-0 នៅទឹកដី Al Wehda នៃក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។ កីឡាករវ័យ 40 ឆ្នាំរូបនេះរកបានគ្រាប់បាល់របស់ខ្លួននៅដើមវគ្គទីពីរ ជាការតែតបញ្ចូលទីយ៉ាងល្អតាមរយៈ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ការបញ្ជូនបាល់របស់ Angelo។ នេះជាគ្រាប់បាល់ទី 925 ក្នុងអាជីព និងជាគ្រាប់បាល់ទី 17 រដូវកាលនេះនៅ Saudi Pro League ឡើងឈរពីលើអតីតមិត្តរួមក្រុមនៅ Real Madrid, Karim Benzema ក្នុងដំណើរឆ្ពោះទៅដណ្តើមតំណែងស្បែកជើងមាស។ ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane គឺជាអ្នកសម្រេចគ្រាប់បាល់ធានាបីពិន្ទុនៅចុងម៉ោងដោយបាល់ពិន័យ 11 ម៉ែត្រ។ ជ័យជំនះនេះមានន័យថា Al Nassr ឡើងមកឈរលេខបីក្នុងតារាងមាន 47 ពិន្ទុ ស្របពេលដែល Al Wehda ធ្លាក់ដល់បាតតារាងមានត្រឹម 13 ពិន្ទុ៕