Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ក្រោន និងស្វាយរៀងបន្តប្រដេញគ្នា ចំណែក Tiffy Army អស់ឱកាស ក្រោយស្មើបឹងកេត

ក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ដរក្សាគម្លាត 1ពិន្ទុពីគ្នា ក្រោយរកបាន 3ពិន្ទុបន្ថែមរៀងខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី20 គ្រាដែលក្រុមណាហ្គាវើលដ៍ បានបង្អាក់ដំណើរក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ 3-1 ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

(Tiffy Army) បានអស់ឱកាសប្រជែងកៅអី Top-6 ក្រោយស្មើក្រុមបឹងកេត 1-1 ។ សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះសមាគមកីឡាក្រសួងមហាផ្ទៃ 2-0 នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក ដែលធ្វើសម្រេចដោយកីឡាករ Jelle Joost Goselink នៅនាទី32 និង អ៊ន ចាន់ប៊ូលីន នៅនាទី53 ។ ជ័យជម្នះនេះ នាំឲ្យក្រុមសិង្ហក្រហម បន្ដឈរកំពូលតារាង ដោយរកបាន 47ពិន្ទុ នាំមុខក្រុមព្រះខ័នរាជស្វាយរៀង ដែលរកបាន 46ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ 3-2 នៅថ្ងៃជាមួយគ្នា ។ សម្រាប់ជំនួបជើងទី2 នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ កីឡាករ ញាណ សុស៊ីដាន បានស៊ុតគ្រាប់បាល់នាំមុខដ៏ល្អឲ្យក្រុមព្រះខ័នរាជស្វាយរៀង នៅនាទី50 បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល 0-0 នៅវគ្គទី1 មុនខ្សែការពារ Takashi Odawara ភ្លាត់ទាត់ចូលទីខ្លួនឯង នាំឲ្យអង្គរថាយហ្គឺរ តាមស្មើ នៅនាទី64 ។ យ៉ាងណាមិញ នៅនាទី79 កីឡាករអន្ដរជាតិ Bounphachan Bounkong បានរកគ្រាប់បាល់នាំមុខជាថ្មីសម្រាប់ក្រុមភ្ញៀវ មុនខ្សែការពារ Odawara តែតបន្ថែមគ្រាប់ទី3 ឲ្យក្រុមព្រះខ័នរាជស្វាយរៀងវិញ នៅនាទី88 ។ បន្ទាប់មកទើបកីឡាករ Nagashima Kodai វាយបកបានគ្រាប់ទី2 ឲ្យអង្គរថាយហ្គឺរ នៅនាទី89 ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ 3-2 បន្ទាប់ពីជើងទី1 ពួកគេក៏បានយកឈ្នះ 4-2 លើក្រុមអង្គរថាយហ្គឺរផងដែរ ។ ដោយឡែកក្រុមណាហ្គាវើលដ៍វិញ ស្ថិតក្នុងតំបន់សុវត្ថិភាព នៃកៅអី Top-6 បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ 3-1 ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមរហស្សនាម នាគមាស បន្ដឈរលេខ3 និងមាន 30ពិន្ទុ គ្រាដែល ISI ដង្កោសែនជ័យ បន្ដឈរលេខ7 ដោយរក្សា 24ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមបឹងកេត 3ពិន្ទុ បន្ទាប់ពីក្រុមនាគខៀវនេះ បានត្រឹមប្រកួតស្មើក្រុមភ្ញៀវ Tiffy Army 1-1 កាលពីចុងសប្ដាហ៍កន្លងទៅ ។ ចំពោះក្រុមបឹងកេត ទោះបីបន្ដឈរលេខ6 តែមិនទាន់សុវត្ថិភាពឡើយ ដ្បិតពួកគេ នៅសល់ 2ប្រកួត ដូចក្រុម ISI ដង្កោសែនជ័យដែរ ខណៈក្នុងចំណោម 2ប្រកួតចុងក្រោយ ក្រុមទាំងពីរ ក៏ត្រូវជួបគ្នា នាចុងសប្ដាហ៍នេះ មុនបឹងកេត ជួបវិសាខា ខណៈ ISI ត្រូវជួបភ្នំពេញក្រោន នាថ្ងៃទី15-16 ខែកុម្ភៈខាងមុខ ។ ចាំមើលតើក្រុមណាខ្លះ នឹងត្រូវទទួលបានកៅអី Top-6 ជាមួយក្រុមភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និងណាហ្គាវើលដ៏ ដែលមានភាគខ្ពស់ទៅហើយនោះ?

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ