កីឡាការិនីវ័យក្មេងរុស្ស៊ី Mirra Andreeva បានវាយបកយកឈ្នះកីឡាការិនីលេខមួយពិភពលោក Aryna Sabalenka គួរឱ្យភ្ញាក់ផ្អើល ដើម្បីគ្រងជើងឯក Indian Wells នៅសហរដ្ឋអាមេរិក។ នេះជាពាននៅក្របខណ្ឌ ATP 1000 ទីពីរសម្រាប់កីឡាការិនីវ័យទើបតែ 17 ឆ្នាំរូបនេះ តែនេះជាជ័យជំនះដ៏កម្រ និងអស្ចា្យបំផុតក្នុងអាជីព
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
របស់នាង តាមរយៈលទ្ធផល 2-6 6-4 និង 6-3។ Mirra Andreeva បានក្លាយជាកីឡាការិនីវ័យក្មេងបំផុតដែលឈ្នះជើងឯក Indian Wells នេះតាំងពី Serena Williams ដែលឈ្នះកាលពីឆ្នាំ 1999 ក្នុងវ័យ 18 ឆ្នាំ។ បច្ចុប្បន្ន Mirra Andreeva ស្ថិតក្រោមការបង្វឹករបស់អតីតកីឡាការិនីលេខពីពិភពលោក Conchita Martinez ដែលធ្លាប់ជួយឱ្យ Andreeva ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, French Open ឆ្នាំមុន៕