Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

FFC គ្រោងសង់កីឡដ្ឋានផ្ទាល់ខ្លួន «គោកធ្លក» ដែលអាចផ្ទុកអ្នកទស្សនាបាន 12,000 នាក់

ឯកឧត្ដមដនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ពីការសាងសង់កីឡដ្ឋានគោកធ្លក ដែលគ្រោងមានកៅអីអង្គុយទស្សនា 12,000 នាក់ មិនមែនជាការខ្ជះខ្ជាយឡើយ តែជាការរៀបចំនូវរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងចំនួនអ្នកទស្សនាជាក់ស្ដែង ទៅតាមការប្រកួតដែលអាចទាក់ទាញអ្នកទស្សនាតិច

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ឬច្រើន ក្នុងន័យស្វែងរកចំណូលទ្រទ្រង់ និងជំរុញការអភិវឌ្ឍ។ ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម បានប្រកាសពីការត្រៀមសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការរបស់សហព័ន្ធ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោមថវិកាជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) សរុបប្រមាណ 4.4 លានដុល្លារអាមេរិក នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 នៅព្រឹកថ្ងៃទី01 ខែមីនា ឆ្នាំ2025 នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា គម្រោងសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការសហព័ន្ធនេះ គឺជាសមិទ្ធផលថ្មី នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានរៀបចំតាំងពីឆ្នាំ2024 បន្ថែមលើផែនការអាទិភាពផ្សេងៗ ។ តាមរយៈសមិទ្ធផលនេះ នឹងក្លាយជាផ្នែកមួយថ្មីទៀត សម្រាប់សហព័ន្ធប្រើប្រាស់បម្រើឲ្យប្រយោជន៍រួម ក្នុងការជំរុញការអភិវឌ្ឍបាល់ទាត់ជាតិ ពិសេសឆ្លើយតបចំនួនអ្នកទស្សនា ខណៈបើការប្រកួតអាចមានអ្នកគាំទ្រច្រើន សហព័ន្ធនឹងអាចរៀបចំនៅពហុកីឡដ្ឋានជាតិ ឬពហុកីឡដ្ឋានជាតិមរតកតេជោដដែល ។ ទន្ទឹមជាមួយមហាសន្និបាតប្រចាំឆ្នាំនេះដែរ សហព័ន្ធក៏បានធ្វើការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ៣រូបផងដែរ ក្រោយសមាជិកគណៈកម្មាធិការប្រតិបត្តិ 3រូបផុតអាណត្តិ ។ ជាលទ្ធផល ឯកឧត្តម ឡា ឡៃ និងលោក ដួង មាសចំរើន ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្របន្ដជាសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិ2025-2029 ។ រីឯម្នាក់ទៀត គឺកញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបវិសាខា ដែលបានក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធ អាណត្តិថ្មីឆ្នាំ2025-2029 ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ