កីឡាករប្រណាំងរថយន្តអង់គ្លេស Lando Norris ឈរលើគេក្នុងតារាងពេលវេលាលឿនបំផុតក្នុងមួយជុំ ខណៈ Formula One ដំណើរការការបើកបរសាកល្បងផ្លូវការនៅទឹកដីបារ៉ែន ត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មី 2025។ កីឡាកររបស់ក្រុម McLaren រូបនេះ ធ្វើបានលឿនជាងគេ 0.157 វិនាទីពីអ្នកលេខពីរមិត្តរួមជាតិអង់គ្លេស
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
George Russell របស់ក្រុម Mercedes តាមពីក្រោយដោយជើងឯកពិភពលោកបួនសម័យ Max Verstappen និងលេខបួន Charles Leclerc។ មិត្តរួមក្រុមថ្មីរបស់ Leclerc ដែលទើបមកកាន់ Ferrari ជើងឯកពិភពលោក 7 សម័យ Lewis Hamilton បានត្រឹមឈរលេខ 13 ប៉ុណ្ណោះ។ រំលឹកថារដូវកាលមុន McLaren គឺជាក្រុមស្ថាបនិកជើងឯកពិភពលោក តែជើងឯកពិភពលោកអ្នកបើកបរបានទៅ Max Verstappen។ 2025 នឹងជារដូវកាលប្រកួតប្រជែងថ្មីសម្រាប់ក្រុមទាំងអស់ ស្របពេលដែលក្រុម F1 ទាំងអស់បង្កើនទុនវិនិយោគច្រើនជាងឆ្នាំមុនៗ។ រដូវកាលថ្មី Formula One នឹងចាប់ផ្តើមចេញដំណើរទីលានដំបូងនៅទីលានប្រណាំង Albert Park ទីក្រុង Melbourne ប្រទេសអូស្រ្តាលីនៅពាក់កណ្តាលខែមីនាខាងមុខ៕