កីឡាករប្រណាំងរថយន្តអាហ្សង់ទីន Franco Colapinto នឹងក្លាយជាអ្នកបើកបររបស់ក្រុមប្រណាំង Alpine F1 ជំនួសតំណែងកីឡាករអូស្រ្តាលី Jack Doohan។ ក្រុម Alpine F1 បានប្រកាសនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា Franco Colapinto ដែលជាកីឡាកររបស់ក្រុម Alpine ផ្ទេរពី Williams កាលពីឆ្នាំមុននោះ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នឹងចាប់ដៃគូជាមួយកីឡាករបារាំង Pierre Gasly ចាប់ពីការប្រកួតបន្ទាប់នៅ Emilia-Romagna Grand Prix ទឹកដីអ៊ីតាលីសប្តាហ៍ក្រោយ។ Jack Doohan ដែលជាកីឡាកររបស់ Alpine តាំងពីរដូវកាលមុននៅទីលានចុងក្រោយនោះ រកមិនបានសូម្បីមួយពិន្ទុនៅឡើយសម្រាប់រដូវកាលថ្មី 2025 នេះ។ ការសម្រេចចិត្តរបស់ Alpine ដែលយក Colapinto ជំនួស Doohan ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួត Miami Grand Prix កន្លងទៅ។ Jack Doohan ដែលកូនប្រុសរបស់អតីតជើងឯកម៉ូតូ GP ពិភពលោកប្រាំសម័យ Mick Doohan ធ្លាប់បាននិយាយថា នឹងព្យាយាមពង្រឹងសមត្ថភាពឱ្យកៀកនឹងមិត្តរួមក្រុម Pierre Gasly តែលទ្ធផលកន្លងមកមិនបានឆ្លើយតបនឹងអ្វីដែលបានសន្យានោះឡើយ។ គិតមកដល់ពេលនេះក្រុម F1 Alpine រកបានត្រឹម 7 ពិន្ទុប៉ុណ្ណោះពីការប្រកួត 6 ទីលានហើយ 7 ពិន្ទុនោះសុទ្ធតែរកបានដោយ Pierre Gasly ហើយ Alpine ឈរលេខ 9 ក្នុងចំណោម 10 ក្រុម៕