កីឡាករបាល់បោះអាមេរិក Kevin Durant បានក្លាយជាកីឡាករទី 8 ក្នុងប្រវត្តិសាស្រ្ត NBA ដែលរកបានដល់ 30,000 ពិន្ទុក្នុងអាជីព។ កីឡាករវ័យ 36 ឆ្នាំរូបនេះរកបានពិន្ទុទី 30,000 របស់ខ្លួននៅពេលបោះបីពិន្ទុចូលក្នុងចំណោម 34 ពិន្ទុដែលរកបានក្នុងបរាជ័យរបស់ Phoenix Suns ទល់នឹង Memphis Grizzlies 119-112។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Kevin Durant ជ័យលាភី All-Star 15 សម័យ បានបង្ហាញខ្លួនប្រកួតទី 1,101 នៅថ្ងៃពុធម្សិលមិញនេះ ខណៈដែលការរកបាន 34 ពិន្ទុបន្ថែមស្មើនឹង 30,008 ពិន្ទុ។ LeBron James កំពុងកាន់កាប់តារាងនេះមាន 41,623 ពិន្ទុ តាមពីក្រោយដោយ Kareem Abdul-Jabbar 38,387 ពិន្ទុ Karl Malone 36,928 ពិន្ទុ Kobe Bryant 33,623 ពិន្ទុ Michael Jordan 32,292 ពិន្ទុ Dirk Nowitzki 31,560 ពិន្ទុ និង Wilt Chamberlain 31,419 ពិន្ទុ ជាមួយគ្នានោះដែរ Kevin Durant ដែលឈ្នះជើងឯក NBA ពីរលើកអំឡុងអាជីពជាមួយ Golden State Warriors នោះ គឺជាអ្នកបោះបានច្រើនពិន្ទុជាងគេប្រចាំរដូវកាលបួនលើក និងមធ្យមភាគអន់ណាស់រកបាន 20 ពិន្ទុក្នុងមួយប្រកួត ក្នុងចំណោម 17 រដូវកាលនៃអាជីពមកទល់ពេលនេះ។ ជារួម Kevin Durant ឈរលេខបួនក្នុងចំណោមកីឡាករ 500 នាក់ដែលមានមធ្យមភាពរកបានច្រើនជាងគេក្នុងមួយប្រកួតគឺ 26.2 ពិន្ទុនៅពីក្រោម Michael Jordan 30.1 ពិន្ទុ Wilt Chamberlain 30.1 ពិន្ទុ និង Elgin Baylor 27.4 ពិន្ទុ៕