កីឡាករគុនខ្មែរ 4រូប នឹងត្រូវចេញទៅអង្រួនសង្វៀននៅកណ្ដាលក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្នុងព្រឹត្តិការណ៍ «Ganzberg គុនខ្មែរ ស៊ុបពើរហ្វៃត៍-អេស្ប៉ាញ» នាយប់រំលងអធ្រាត្រថ្ងៃទី08 ខែកុម្ភៈ ឆ្នាំ2025 ខាងមុខ ខណៈមានបេក្ខភាព 3រូប នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ ជាមួយកីឡាករខ្លាំងៗរបស់អេស្ប៉ាញ និងអង់គ្លេស ។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
លោក សឿ វណ្ណៈ ស្ថាបនិក Kun Khmer Super Fight បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នៅស្ថានីទូរស្សន៍បាយ័ន ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី04 ខែកុម្ភៈនេះថា កីឡាករគុនខ្មែរ 5រូប ដែលត្រូវចេញដំណើរទៅប្រកួតលើទឹកដីអឺរ៉ុប សម្រាប់ដើមឆ្នាំ2025 នេះ រួមមានកីឡាករ ឃឹម បូរ៉ា ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ 61គីឡូក្រាម ជាមួយជើងខ្លាំងអេស្ប៉ាញ ម៉ារីអូ អាល់វ៉ារេស ដែលធ្លាប់យកឈ្នះកីឡាករ ឈុត សេរីវណ្ណថង់ របស់កម្ពុជា ។ កីឡាករ គឿម សុវណ្ណឃីម និង ប៊ុន សុវណ្ណ បេក្ខភាពប្រកួតម៉ារ៉ាតុង ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ទម្ងន់ស្រាល ជាំមួយកីឡាករអេស្ប៉ាញ និងអង់គ្លេស ព្រមទាំងកីឡាករវ័យក្មេង ឃីម ឌីម៉ី និង ហុង សុវណ្ណចាន់សុធី ដែលនឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយកីឡាករម្ចាស់ផ្ទះអេស្ប៉ាញដូចគ្នា ។ លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធគុនខ្មែរ បានសម្ដែងក្ដីរីករាយ ដែលវិស័យកីឡាប្រដាល់គុនខ្មែរ បន្ដភាពរីកចម្រើន និងកាន់តែល្បីល្បាញលើឆាកអន្ដរជាតិ តាមរយៈការចេញទៅប្រកួតនៅក្រៅប្រទេសជាបន្ដបន្ទាប់ ពិសេសនៅតំបន់អឺរ៉ុប ក្រោយកិច្ចសហការរបស់ដៃគូឯកជន ។ លោកសង្ឃឹមថា បេសកកម្មនេះ នឹងជំរុញឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ។ ជាមួយគ្នាដែរ លោក គង់ វិសាល តំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក៏បានបង្ហាញនូវមោទនភាព ក្នុងការចូលរួមផ្សព្វផ្សាយ និងគាំទ្របេសកកម្មគុនខ្មែរ ទៅកាន់ទឹកដីអឺរ៉ុបជាបន្ដបន្ទាប់ ហើយលោកក៏សង្ឃឹមថា ការរួមចំណែកនេះ នឹងជំរុញឲ្យវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀតផងដែរ ។ គួរដឹងថា ក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរទាំង 5រូប នឹងត្រូវធ្វើដំណើរចាកចេញពីមាតុភូមិ នារាត្រីថ្ងៃទី04 ខែកុម្ភៈនេះ ខណៈបន្ទាប់ពីធ្វើដំណើរដល់ទីក្រុងម៉ាឌ្រីដ ពួកគេមានពេលវេលា 3ថ្ងៃ ដើម្បីហ្វឹកហាត់ និងត្រៀមខ្លួនការប្រកួត ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង 11យប់ ថ្ងៃទី08 ខែកុម្ភ ត្រូវនឹងពេលវេលានៅកម្ពុជា ហើយការប្រកួតនេះ ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ ។