Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

គុនខ្មែរនឹងពង្រីកសក្ដានុពលលើទឹកដីអាមេរិក នាខែមេសាឆ្នាំក្រោយ

ក្រោយអនុវត្តសកម្មភាពប្រកួតក្រោមឈ្មោះក្បាច់គុនប្រទេសដទៃច្រើនទសវត្សរ៍កន្លងមក សហព័ន្ធកីឡាគុនខ្មែរ នឹងបោះជំហានថ្មីលើទឹកដីអាមេរិក ដោយរៀបចំព្រឹត្តិការណ៍គុនខ្មែរដោយខ្លួនឯង ដើម្បីបង្ហាញមុខលើឆាកអន្ដរជាតិ ក្នុងនាមម្ចាស់ក្បាច់គុន ក៏ដូចជាផ្សព្វផ្សាយនូវសិល្បៈក្បាច់គុនបុរាណខ្មែរឲ្យកាន់តែល្បីល្បាញ។

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយដឹកនាំប្រតិភូត្រឡប់មកដល់កម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ច និងជួបពិភាក្សាការងារ តបតាមការអញ្ជើញរបស់សភាពពាណិជ្ជកម្មខ្មែរប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងសមាគមបងប្អូនខ្មែររស់នៅទីក្រុង Long Beach រយៈពេលជិត 1សប្ដាហ៍។

ឯកឧត្តម ខូវ ឆាយ បានឲ្យដឹងថា ក្រោយជំនួបពិភាក្សា ភាគីពាក់ព័ន្ធបានឯកភាពរៀបចំការប្រកួតគុនខ្មែរ នៅសហរដ្ឋអាមេរិក កំឡុងខែមេសា ឆ្នាំ2025 ទី1-ការប្រកួតនៅរដ្ឋ Washington នាថ្ងៃទី05-មេសា មានកីឡាករ 3រូប និងកីឡាការិនី 1រូប និងទី2-ការប្រកួតអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចន្លោះថ្ងៃទី13 ដល់ថ្ងៃទី15 ខែមេសាយ ឆ្នាំ2025 នៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា ដែលអាចមានកីឡាករ 6រូប កីឡាការិនី 1រូប ហើយក៏អាចមានក្រុមភ្លេង និងក្រុមសិល្បៈ ដើម្បីជំរុញព្រឹត្តិការណ៍ឲ្យកាន់តែរន្ថើនផងដែរ។

ឯកឧត្តមបន្ដថា នេះគឺជាពេលវេលា ដែលគុនខ្មែរ ត្រូវសហការជាមួយបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីរៀបចំព្រឹត្តិការណ៍គុនខ្មែរដោយខ្លួនឯង ដ្បិតរយៈពេល 20 ទៅ 30ឆ្នាំកន្លងមក សកម្មភាពប្រដាល់គុនខ្មែរលើទឹកដីអាមេរិក មិនសូវមាន ហើយបើមានក៏ជ្រកក្រោមកម្មវិធីក្បាច់គុនរបស់ប្រទេសដទៃ ។ ដូច្នេះការបោះជំហានថ្មីនេះ នឹងជំរុញឲ្យគុនខ្មែរកាន់តែល្បីល្បាញ និងមានការទទួលស្គាល់កាន់តែច្រើនលើពិភពលោក។

ប្រធានសហព័ន្ធដដែលបន្ថែមថា នេះគឺជារជ្ជកាលមួយ ដែលកម្ពុជា ត្រូវនាំគុនខ្មែរទៅកាន់ពិភពលោក ស្របពេលបច្ចុប្បន្នសហព័ន្ធ បានខិតខំរៀបចំកម្មវិធីផ្សេងៗ ស្ទើរគ្រប់ទ្វីប ហើយគ្រោងនឹងជំរុញសកម្មភាពឲ្យកាន់តែច្រើនបន្ថែមទៀត នាថ្ងៃអនាគត ក្រៅពីទ្វីបអាមេរិក ដើម្បីឈានទៅរកការពង្រីកឥទ្ធិពលលើឆាកអន្ដរជាតិឲ្យកាន់តែច្រើនបន្ថែមទៀត៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ