ខ្សែប្រយុទ្ធ Inter Miami, Lionel Messi នឹងមិនមានវត្តមានជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនឡើយសម្រាប់ការប្រកួតជម្រុះ World Cup ពីរប្រកួតបន្ទាប់ក្នុងខែមីនានេះ។ កីឡាករវ័យ 37 ឆ្នាំរូបនេះ បានវិលត្រលប់មកជួយ Inter Miami ក្នុងជ័យជំនះទល់នឹង Atlanta United នៅក្របខណ្ឌ Major League Soccer តែត្រូវបាន
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
រាយការណ៍ថាបានរងរបួសអំឡុងការប្រកួតកាលពីថ្ងៃអាទិត្យនោះ មុនពេលដែលក្លិបបានបញ្ជាក់ថា ម្ចាស់ជ័យលាភី Ballon d’Or 8 លើករូបនេះមានរបួសសាច់ដុំ។ Messi បានសម្រាកពីការប្រកួតចំនួនបីប្រកួតមកហើយ មុនការក្របខណ្ឌ Concacaf Champions Cup ដែលបានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជំនះទល់នឹងក្លិបហ្សាម៉ាអ៊ីក Cavalier ។ អាហ្សង់ទីនអាចនឹងកក់កៅអីសម្រាប់ World Cup 2026 ឆ្នាំក្រោយ យោងតាមលទ្ធផលពីរប្រកួតបន្ទាប់នៅពេលជួបជាមួយអ៊ុយរូហ្កាយ និងប្រេស៊ីល។ អាហ្សង់ទីនកំពុងកាន់ 5 ពិន្ទុនាំមុខដាច់ពីក្រុមលេខពីរអ៊ុយរូហ្កាយ ខណៈនៅសល់ 5 ប្រកួតទៀតបញ្ចប់ការប្រកួតជម្រុះតំបន់អាមេរិកខាងត្បូងដែលមានសរុប 10 ក្រុម។ 6 ក្រុមក្នុងចំណោម 10 នឹងមានកៅអីស្វ័យប្រវត្តិខណៈក្រុមលេខ 7 នឹងត្រូវប្រកួត Play-Off ៕