លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

អភិនិហា Man Utd វាយបក 3 គ្រាប់ម៉ោងបន្ថែម ទម្លាក់ Lyon ឡើងវគ្គ 1/2 ផ្ដាច់ព្រ័ត្រ UEL

ជារាត្រីមួយដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បន្ទាប់ពីជ័យជំនះដ៏តានតឹង ប្រផិតប្រផើយលើក្រុមបារាំង Olympique Lyon នៅម៉ោងបន្ថែម ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League។ បន្ទាប់ពីស្មើគ្នា 2-2 ជើងទីមួយនៅទឹកដីបារាំង ឈុតឆាកជាច្រើនបានកើតឡើង

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

នៅជើងទីពីរលើទឹកដី Old Trafford។ ចាប់ផ្តើមពីវគ្គទីមួយ Manchester United រកបានពីរគ្រាប់នាំមុខមុនដោយ Manuel Ugarte នៅនាទីទី 10 និង Diogo Dalot នៅចុងវគ្គទីមួយនាទីទី 45+1 មានន័យថា United នាំមុខ 4-2 សរុបទាំងពីរជើង។

ក្រុមរបស់លោក Ruben Amorim ក៏ចាប់ផ្តើមធ្លាក់ចុះនៅវគ្គទីពីរបន្ទាប់ពី Lyon រកបានពីរគ្រាប់តាមស្មើវិញដោយ Corentin Tolisso នៅនាទីទី 71 និង Nicolas Tagliafico នាទីទី 77 ធ្វើឱ្យសរុបទាំងពីរជើងឯកក្រុមទាំងពីរស្មើគ្នា 4-4 មុនពេលដែល Lyon សល់គ្នាតែ 10 នាក់នៅពេល Tolisso ទទួលបានកាតលឿងទីពីរ។

សល់គ្នាតែ 10 ត្រូវលេងម៉ោងបន្ថែម 15 នាទីពីរដង ក្រុមរបស់លោក Paulo Fonseca បានធ្វើឱ្យអ្នកគាំទ្រនៅ Old Trafford ស្រឡាំងកាំងដោយរកបានពីរគ្រាប់នៅក្នុងម៉ោងបន្ថែមនាទីទី 104 ដោយ Rayan Chekri និង អតីតខ្សែប្រយុទ្ធ Arsenal, Alexander Lacazette បាល់ពិន័យ 11 ម៉ែត្រនាទីទី 109។

នាំមុខ 6-4 ទៅហើយ Lyon គួរតែជាក្រុមឡើងវគ្គបន្តទៅហើយ ខណៈអ្នកគាំទ្រម្ចាស់ផ្ទះបានត្រឹមឱនមុខចុះ អស់សង្ឃឹម មុនពេលដែល Bruno Fernandes ស៊ុតបាល់ពិន័យ 11 ម៉ែត្រតាមបានមួយគ្រាប់វិញនៅនាទីទី 114 ផ្តល់ក្តីសង្ឃឹមខ្លះមកវិញ ដោយតាមពីក្រោយ 5-6។

ហៀបនឹងចប់ការប្រកួតទៅហើយ ពោលគឺនាទីទី 120 អភិនីហាក៏ចាប់ផ្តើមកើតមានខ្សែបម្រើអង់គ្លេស Kobbie Mainoo ជាអ្នកស៊ុតតាមស្មើសរុបទាំងពីរ 6-6។ ត្រឹមស៊ុតតាមស្មើ ធ្វើឱ្យអ្នកគាំទ្រ Manchester United ស្ទើតែមិនជឿភ្នែកទៅហើយ នៅក្នុងម៉ោងបន្ថែមបង្គ្រប់ Harry Maguire ក៏តែតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី 120+1។

អ្នកចាត់ការ Manchester United លោក Ruben Amorim បានរៀបរាប់ថា ជ័យជំនះក្នុងរាត្រីនេះធ្វើឱ្យក្រុមរបស់លោកភ្លេចអស់រដូវកាលដ៏អាក្រក់របស់ខ្លួន។ នេះជាការប្រកួតដែលគ្រប់គ្នាមិនអាចបំភ្លេចបាន ភាពរីករាយ ភាពសោកសៅ ភាពតប់ប្រមល់ ភាពភ្ញាក់ផ្អើល សុទ្ធតែកើតមានឡើងក្នុងរយៈពេល 120 នាទីនេះ នេះហើយជាបាល់ទាត់។

ដោយឡែកសម្រាប់លទ្ធផលផ្សេងទៀត Athletic Bilbao ឈ្នះ Rangers សរុបទាំងពីរជើង 2-0, Tottenham Hotspur ឈ្នះ Frankfurt សរុបទាំងពីរជើង 2-1 និង Bodo/Glimt ឈ្នះ Lazio ដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Athletic Bilbao ជួប Manchester United និង Tottenham Hotspur ជួប Bodo/Glimt ធ្វើឡើងនៅខែក្រោយ ជើងទីមួយថ្ងៃទី1 និងជើងទីពីរថ្ងៃទី 8៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ដំណឹងសោកសៅ! ចប់ Club World Cup នៅអាមេរិក Modric នឹងចាកចេញពី Real

ប្រធានក្រុម Real Madrid, Luka Modric បានបញ្ជាក់ថា នឹងចាកចេញពីក្លិបយក្សអេស្ប៉ាញក្រោយចប់ព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក Club World Cup រដូវក្តៅខាងមុខនេះ។ ខ្សែបម្រើវ័យ 39 ឆ្នាំក្រូអាស៊ីរូបនេះ ជាម្ចាស់ជ័យលាភី …