Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក​ ខូវ​ ឆាយ​ បន្តជាប់ជាប្រធានសហព័ន្ធគុនខ្មែរ អាណត្ដិថ្មី 2025-2029

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរកឃើញក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ សម្រាប់អាណត្ដិថ្មីហើយ ដោយមានសមាជិកគណៈកម្មាធិការប្រតិបត្តិសរុបចំនួន 19រូប ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ដែលបន្ដជាប់ធ្វើជាប្រធានសហព័ន្ធ សម្រាប់អាណត្តិទី8 ឆ្នាំ2025-2029 ខណៈអគ្គលេខាធិការ នឹងត្រូវជ្រើសរើសជាពិសេស

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ដោយមិនជាប់ពាក់ព័ន្ធជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឬសមាគម/ក្លិបឡើយ ។ នេះបើយោងតាមមហាសន្និបាតបញ្ចប់អាណត្តិទី7 និងបន្ដអាណត្តិទី8 របស់សហព័ន្ធ ដែលបានរៀបចំកាលពីល្ងាចថ្ងៃទី22 ខែមករា ឆ្នាំ2025 ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង តំណាងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងសមាគម/ក្លិបជាច្រើនផងដែរ ។ ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់ថា មហាសន្និបាតនេះ បានប្រព្រឹត្តទៅ តាមលក្ខន្ដិកៈរបស់សហព័ន្ធ ក៏ដូចជាតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងនាមប្រធានសហព័ន្ធអាណត្តិថ្មី ឯកឧត្តមបានប្ដេជ្ញាពង្រឹងសាមគ្គីផ្ទៃក្នុង និងជំរុញឲ្យមានកម្មវិធីកាន់តែច្រើន ដើម្បីអភរិក្ស និងអភិវឌ្ឍន៍គុនខ្មែរឲ្យកាន់តែល្បីល្បាញលើពិភពលោក ក៏ដូចជាធានាបាននូវការបណ្ដុះបណ្ដាលកីឡាករត្រៀមការប្រកួត ទាំងក្នុង និងក្រៅស្រុកផងដែរ ។ ពាក់ព័ន្ធនឹងអគ្គលេខាធិការសហព័ន្ធ ក្នុងអាណត្ដិថ្មីវិញ នឹងត្រូវជ្រើសរើសជាពិសេស ក្នុងនាមបុគ្គលមិនមែនជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឬសមាគម/ក្លិប ពិសេសត្រូវមានសមត្ថភាព និងពេលវេលាគ្រប់គ្រាន់ ហើយត្រូវឆ្លងកាត់ការបោះឆ្នោតគាំទ្រដោយសមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ ដើម្បីធានានូវការប្រតិបត្តិការងារប្រចាំថ្ងៃបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សូមបញ្ជាក់ថា ក្នុងចំណោមសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី8 ក្រៅពីឯកឧត្តម ខូវ ឆាយ បន្ដធ្វើជាប្រធាន គឺមានអនុប្រធានសហព័ន្ធចំនួន 7រូប និងអគ្គហិរញ្ញឹកម្នាក់ ព្រមទាំងសមាជិកចំនួន 10រូប ក្នុងនោះអគ្គលេខាធិការសហព័ន្ធ អាណត្តិមុន គឺលោក ហេង សុខឃន ក៏ជាសមាជិកមួយរូបផងដែរ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ