ទីបំផុតសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានធ្លាក់ត្រឹមវគ្គជម្រុះ 16ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 បន្ទាប់ពីបានត្រឹមស្មើក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ 2-2 ក្នុងជំនួបកាត់សេចក្ដីជើងទី2 ។ រីឯក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមជើងឯកថ្នាក់
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ខេត្តមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ 3-0 ក្នុងជំនួបជើងទី1 នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ នៅថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2025 ។ សម្រាប់ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីលេងបាន 6នាទី កីឡាករ អឹម សំអូន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមណាហ្គាវើលដ៏ 1គ្រាប់មុន ខណៈប្រមាណ 2នាទីក្រោយមក មហាផ្ទៃ ក៏តាមស្មើវិញ ពីការបញ្ចប់ទីដ៏ល្អរបស់កីឡាករ សាន បូរ៉ា នៅនាទីទី8 មុនកីឡាករ Hugo Kametani បន្ថែមគ្រាប់នាំមុខជាថ្មីឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី29 ។ បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមភ្ញៀវមហាផ្ទៃ ដែលត្រូវការឈ្នះ ដើម្បីរក្សាឱកាសឡើងវគ្គបន្ដ ។ រហូតដល់នាទី79 កីឡាករ ម៉ូន រ៉ាដូ ក៏រកបានគ្រាប់តាមស្មើជាថ្មី ឲ្យក្រសួងមហាផ្ទៃ តែក៏ជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតដ៏តានតឹងនេះផងដែរ ដោយលទ្ធផល 2-2 បានរក្សាដល់ចប់ការប្រកួតពេញម៉ោង នាំឲ្យឱកាសប្រជែងកៅអីវគ្គបន្ដរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់ត្រឹមវគ្គ 16ក្រុមចុងក្រោយ បន្ទាប់ពីសរុបលទ្ធផលទាំង 2ជើង ចាញ់ណាហ្គាវើលដ៏ 3-2 ដ្បិតជើងទី1 ពួកគេបានរងបរាជ័យក្នុងដី 1-0 ។ ការណ៍នេះ ណាហ្គាវើលដ៏ នឹងត្រូវឡើងទៅជួបក្រុមភ្នំពេញក្រោន នៅវគ្គ 8ក្រុមចុងក្រោយ ។ ដោយឡែកជំនួបជើងទី1 រវាងក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និង ISI ដង្កោសែនជ័យ បានដំណើរការប្រកួតស្ទើរចប់វគ្គទី1 ទើបមានគ្រាប់បាល់កើតឡើង ដោយកីឡាករ ចាន់ សីលា ដែលរកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ នៅនាទី45+2 ។ លុះចូលវគ្គទី2 ក្រុមដំរីជ័យ ដែលស្ទើរប្រើប្រាស់កីឡាករខ្មែរសុទ្ធនេះ បានបន្ថែម 2គ្រាប់ទៀត ដោយកីឡាករ យ៉ា ម៉ាត់ នៅនាទី67 និងកីឡាករ កែវ សារ៉ាត នៅនាទី76 ដើម្បីបង្កើនឱកាសឡើងវគ្គបន្ដ មុនជំនួបកាត់សេចក្ដីជើងទី2 នៅតំបន់វេងស្រេង នាថ្ងៃទី19 ខែកុម្ភៈខាងមុខ ។ គួរដឹងថា ប្រសិនបើ ISI ដង្កោសែនជ័យ បន្ដលទ្ធផលល្អនៅជើងទី2 ពួកគេនឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ 8ក្រុមចុងក្រោយ បន្ទាប់ពីក្រុមនាគខៀវ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម 16-1 ក្នុងវគ្គ 16ក្រុមចុងក្រោយ កាលពីថ្មីៗកន្លងទៅ ៕