បន្ទាប់ពីភ្លាត់ធ្លាក់ត្រឹមវគ្គ 8ក្រុមចុងក្រោយ កាលពីរដូវកាលឆ្នាំ 2023/24 លោក ឃឹម បូរី គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានដាក់គោលដៅខ្ពស់ជាងឆ្នាំមុន ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ទោះបីត្រូវប្រឈមជាមួយក្រុមមានកម្រិតកាន់តែខ្ពស់ក៏ដោយ ។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ការលើកឡើងនេះ ស្របពេលក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺនេះ នឹងត្រូវប្រកួតបើកទំព័រដូវកាលថ្មីរបស់ខ្លួន ក្នុងពានសម្ដេចតេជោ-ថ្នាក់ជាតិ ដោយត្រូវជួបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងវគ្គ 16ក្រុមចុងក្រោយ (ជើងទី1) នាថ្ងៃទី22 ខែមករា ឆ្នាំ2025 នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។ លោក ឃឹម បូរី បានលើកឡើងថា ឆ្នាំនេះ ក្រុមនីមួយៗ មានការអភិវឌ្ឍកាន់តែខ្លាំង។ យ៉ាងណាលោកបង្ហាញពីការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ជាមួយគោលដៅធ្វើឲ្យបានល្អជាងឆ្នាំមុន ពោលគឺយ៉ាងហោចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ចំពោះការបង្កើតក្រុមលេងពានថ្នាក់ខេត្ត មកលេងពានថ្នាក់ជាតិកាន់តែច្រើន លោកយល់ថា ក៏ជារឿងល្អមួយ ទោះបីមានកម្រិតទាបជាងក្រុមសមាជិកលីគកំពូលកម្ពុជាក៏ដោយ ។ សូមរំឮកថា កាលពីរដូវកាលមុន ណាហ្គាវើលដ៏ បានធ្លាក់ត្រឹមវគ្គ 8ក្រុមចុងក្រោយ បន្ទាប់ពីប្រកួត 2ជើងចាញ់ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល 10-1 ។ ចំពោះរដូវកាលថ្មីនេះ បន្ទាប់ពីត្រូវជួបក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ ពួកគេនឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលអតីតក្រុមជើងឯកឆ្នាំ2014 នេះវិញ នាថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2025 ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គ 8ក្រុមចុងក្រោយ ៕