Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ភ្នំពេញក្រោន បន្តឈរកំពូលតារាង CPL ក្រោយឈ្នះ ឡាយហ្វ 5-0

ក្រុមបាល់ទាត់ភ្នំពេញក្រោន បានបន្ថែម 3ពិន្ទុពេញ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្ដព្រះសីហនុ 5-0 ក្នុងជំនួបជើងទី2 នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី18 ស្របពេល ISI ដង្កោសែនជ័យ បានបន្ដក្ដីសង្ឃឹមប្រជែងកៅអី Top-6 ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ 2-1 កាលពីចុងសប្ដាហ៍កន្លងទៅ ។

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

សម្រាប់ក្រុមសិង្ហក្រហម ក្នុងនាមក្រុមមិនទាន់ស្គាល់ចាញ់ នៅតែធ្វើបានល្អ ក្នុងជំនួបជាមួយក្រុមកំពុងឡើងជើងឡាយហ្វខេត្តព្រះសីហនុ ដោយបន្ដយកឈ្នះ 5-0 នៅទឹកដីខេត្តព្រះសីហនុ បន្ទាប់ពីធ្លាប់យកឈ្នះ 10-0 លើទឹកដីខ្លួន កាលពីជើងទី1 ។ ជ័យជម្នះនេះ នាំឲ្យភ្នំពេញក្រោន កើនដល់ 44ពិន្ទុ ពោលគឺបន្ថែមគម្លាតពិន្ទុនាំមុខ 4 ពិន្ទុលើក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរលេខរៀងទី2 ក្រោយឆ្លងកាត់ 16 ប្រកួតដូចគ្នា ។ ចំណែកក្រុមកំពុងឈរលេខ7 ដែលកំពុងប្រដេញពិន្ទុជាមួយក្រុមបេក្ខភាព Top-6 ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ទាំងប្រផិតប្រផើយ 2-1 ។ ជំនួបដ៏តានតឹងនេះ Louis Willy បានរកគ្រាប់បាល់នាំមុខឲ្យ ISI 1គ្រាប់មុន នៅនាទី14 មុនកីឡាករ Mbanwei Tengeg រកបានគ្រាប់តាមស្មើឲ្យគិរីវង់ នៅនាទី24 ។ បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងវគ្គ ទើបកីឡាករ សៀន សុភក្ដ្រា បន្ថែមគ្រាប់ទី2 ឲ្យ ISI នៅនាទី90+6 ដើម្បីបញ្ចប់ឱកាសចែក 1ពិន្ទុជាមួយម្ចាស់ផ្ទះតែម្ដង។ ជ័យជម្នះនេះ នាំឲ្យ ISI ដង្កោសែនជ័យ បន្ដឈរលេខ7 និងមាន 21ពិន្ទុ និងនៅមានឱកាសប្រជែងកៅអី Top-6 ដ្បិតចាញ់ប្រៀបក្រុមឈរលេខ6 ណាហ្គាវើលដ៏ ដែលរកបាន 24ពិន្ទុ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ 1-1 និងចាញ់ប្រៀបក្រុមឈរលេខ5 បឹងកេត ដែលរកបាន 24ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមក្រសួងមហាផ្ទៃ 6-1 និងចាញ់ប្រៀបក្រុមអង្គរថាយហ្គឺរ ឈរលេខ4 ដែលរកបាន 30ពិន្ទុ ។ រីឯ 3ក្រុមលំដាប់កំពូលតារាង រួមមានភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងវិសាខា សុទ្ធតែបានកក់កៅអី Top-6 ជាផ្លូវការ គិតត្រឹមសប្ដាហ៍ទី18 ។ សម្រាប់ក្រុមកងយោធពលខេមរភូមិន្ទវិញ ក៏នៅសល់ឱកាសស្ដួចស្ដើងផងដែរ ក្នុងការប្រជែង កៅអី Top-6 បន្ទាប់ពីពួកគេរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវិសាខា 0-2 កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ