ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងភ្នំពេញក្រោន ត្រឹម 1ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី17 នៃលីគកំពូលកម្ពុជា ឆ្នាំ2024/25 ក្រោយយកឈ្នះក្រុមបឹងកេត 2-0 ស្របពេលភ្នំពេញក្រោន ស្មើក្រុមណាហ្គាវើលដ៏ 0-0 ក្នុងជំនួបជើងទី2 កាលពីចុងសប្ដាហ៍កន្លងទៅ។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
សម្រាប់ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះបានប្រើពេល 3នាទី ដើម្បីបើកការនាំមុខបឹងកេត តាមរយៈការតែតបញ្ចប់ទីដោយកីឡាករ មិន រតនៈ ។ បន្ទាប់មកក្រុមទាំងពីរ បានបើកការវាយសម្រុកគ្នាកាន់តែស្វិតស្វាញ រហូតដល់នាទីបង្គ្រប់បន្ថែម នៃវគ្គទី2 ទើបព្រះខ័នរាជស្វាយរៀង រកបានគ្រាប់ទី2 ដោយកីឡាករ Cristian Dos Santos នៅនាទី90+5 ដើម្បីធានា 3ពិន្ទុបន្ថែម ស្របពេលក្រុមនាគខៀវ មិនអាចបំបែករបាំងការពារក្រុមម្ចាស់ផ្ទះបានឡើយ ។
រីឯក្រុមភ្នំពេញក្រោនវិញ បានត្រឹមចែកគ្នា 1ពិន្ទុ ជាមួយក្រុមភ្ញៀវណាហ្គាវើលដ៏ ក្នុងជំនួបជើងទី2 ក្រោយឆ្លងកាត់ការប្រកួតដ៏ជក់ចិត្តពេញ 90នាទី ពុំមានក្រុមណាអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ នេះគឺជាលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ក្រុមទាំងពីរ ដែលអាចរក្សា Clean Sheet បាន ផ្ទុយពីជំនួបជើងទី1 ដែលភ្នំពេញក្រោន បានយកឈ្នះណាហ្គាវើដ៏ រហូតដល់ 6-2 នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។
ក្រឡេកទៅចាប់អារម្មណ៍ជំនួបលើទឹកដីខេត្តសៀមរាបវិញ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ មិនអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់នៅកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ បានឡើយ ក្រោយត្រូវក្រុមភ្ញៀវវិសាខា ស៊ុតបំប៉ោងសំណាញ់ទី 2គ្រាប់ ត្រឹមរយៈពេល 2នាទី ដោយកីឡាករ ស រតនា នៅនាទី62 និងនាទី64 ។ នេះគឺជាការបរាជ័យលើកដំបូង ក្នុងចំណោម 4ប្រកួតនៅកីឡដ្ឋានថ្មីរបស់ខ្លួន ដែលឈ្នះ 2 ស្មើ 1 និងចាញ់ 1 ។
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី17 ដែលគេឃើញបេក្ខភាព Top-6 បណ្ដោះអាសន្នជួបគ្នានេះ ក្រុមភ្នំពេញក្រោន ដែលបន្ដឈរកំពូលតារាង គឺរកបាន 41ពិន្ទុ ហើយបន្ថយគម្លាតពិន្ទុពីក្រុមឈរលេខ2 ត្រឹម 1ពិន្ទុប៉ុណ្ណោះ ដោយព្រះខ័នរាជស្វាយរៀង រកបាន 40ពិន្ទុ ប៉ុន្ដែភ្នំពេញក្រោន មានប្រៀបដ្បិតចំណេញ 1ប្រកួតក្នុងដៃ ។ រីឯវិសាខា បន្ដឈរលេខ3 រកបាន 35ពិន្ទុ និងអង្គរថាយហ្គឺរ ឈរលេខ4 មាន 29ពិន្ទុ ខណៈបឹងកេត និងណាហ្គាវើលដ៏ ឈរលេខ5 និងលេខ6 រកបាន ២៣ពិន្ទុស្មើគ្នា ។
ដោយឡែកការប្រកួត 2គូទៀត ក្រុមកងយោធពលខេមរភូមិន្ទ បានស្គាល់ជ័យជម្នះជាថ្មី ក្រោយយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ 3-0 ស្របពេលក្រុមគិរីវង់សុខសែន រកបាន 1ពិន្ទុទៀត ក្រោយប្រកួតស្មើក្រុកំពុងឡើងជើង ឡាយហ្វខេត្តព្រះសីហនុ 1-1 ៕