Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ព្រះខ័នរាជ បញ្ចប់ស្ថិតិមិនចាញ់របស់ភ្នំពេញក្រោន បន្ថយគម្លាតមកត្រឹម 1 ពិន្ទុ

ទីបំផុតក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមភ្នំពេញក្រោនបានហើយ និងបន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងនេះ ត្រឹម 1ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី19 នៃលីគកំពូលកម្ពុជា ឆ្នាំ2024/25 ។ សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានខេត្តស្វាយរៀងដែលមានអ្នកទស្សនាផ្ទាល់ជិត 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

4ពាន់នាក់ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ កីឡាករ ញាណ សុស៊ីដាន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ 1គ្រាប់មុន ត្រឹមរយៈពេល 5នាទី ។ បន្ទាប់មកព្រះខ័នរាជស្វាយរៀង បានបង្កើតឱកាសជាបន្ដបន្ទាប់ទៀត តែធ្វើមិនបានសម្រេច ស្របពេលភ្នំពេញក្រោន ក៏បានព្យាយាមវាយបក រហូតរកបានគ្រាប់តាមស្មើ 1-1 នៅនាទី36 ដោយកីឡាករ Jelle Joost Goselink ។ បន្ទាប់ពីរកបាន 1គ្រាប់ម្នាក់នៅវគ្គទី1 ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង នៅវគ្គទី2 ខណៈក្រោយបន្ដលេងបានប្រមាណ 10នាទី ភ្នំពេញក្រោន បានបាត់បង់សមាជិកម្នាក់ គឺកីឡាករ យ៉ើ មូស្លីម ដែលរងពិន័យកាតក្រហម នៅនាទី54 ក្រោយបង្កកំហុសលើកីឡាករ Nick Tylor នៅលើតំបន់ប្រអប់ទី ដែលបង្កឱកាសឲ្យព្រះខ័នរាជស្វាយរៀង មានប្រៀប រហូតរកបាន 2គ្រាប់បន្ថែមទៀត ដោយកីឡាករ Gabriel Silva Costa នៅនាទី71 និងកីឡាករ Pablo Augusto នៅនាទី60+2 ។ ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមដំបូង ដែលបានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ភ្នំពេញក្រោន ក្នុងរដូវកាលឆ្នាំ2024/25 ដែលបានរក្សាអស់រយៈពេល 170ថ្ងៃ ហើយក៏ជាការសងសឹកបានសម្រេចវិញផងដែរ បន្ទាប់ពីជើងទី1 ក្រុមការពារតំណែងជើងឯកនេះ បានរងបរាជ័យលើទឹកដីភ្នំពេញក្រោន ដោយលទ្ធផល 3-4 ។ ជាមួយការបន្ថែម 3ពិន្ទុនេះដែរ ធ្វើឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ2 តែបានកើនដល់ 43ពិន្ទុ ក្រោយឆ្លងកាត់ 17ប្រកួតឈ្នះ14 ស្មើ 1 និងចាញ់ 2 ចាញ់ប្រៀបក្រុមភ្នំពេញក្រោន 1ពិន្ទុ ដ្បិតអតីតក្រុមជើងឯក 8សម័យនេះ បានឆ្លងកាត់ 17ប្រកួតដូចគ្នា ឈ្នះ 14 ស្មើ 2 និងចាញ់ 1 រកបាន 44ពិន្ទុ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ