Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ព្រះខ័នរាជ​បង្ហាញមុខកីឡាករប្រេស៊ីលថ្មី Matheus Moresche ពង្រឹងតំបន់ប្រយុទ្ធ

ក្លិបព្រះខ័នរាជស្វាយរៀង បាននាំចូលខ្សែប្រយុទ្ធអន្ដរជាតិដ៏មានបទពិសោធន៍ 1រូបទៀតហើយ គឺកីឡាករប្រេស៊ីល Matheus Moresche ដើម្បីពង្រឹងក្រុមត្រៀមលេងលីគកំពូលកម្ពុជាផង និងត្រៀមប្រជែងពានរង្វាន់កម្រិតទី3 ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 នាពេលឆាប់ៗខាងមុខ ។ ខ្សែប្រយុទ្ធវ័យ 26ឆ្នាំ

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ដែលមានកម្ពស់ 1.80 ម៉ែត្ររូបនេះ ធ្លាប់លេងឲ្យក្លិបជាច្រើន ទាំងក្នុងតំបន់ និងទ្វីបអាស៊ី ជាក់ស្ដែងមុនផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង រូបគេក៏ធ្លាប់ចូលរួមជាមួយក្លិប Naft-Al-Basra របស់ប្រទេសអ៊ីរ៉ាក់ផងដែរ ក្នុងរដូវកាលឆ្នាំ 2023/24 តែមិនបានលេង និងចុងក្រោយ បានចូលរួមជាមួយក្លិប Nanjing City នៃលីគទី2 ចិន ដោយបង្ហាញខ្លួនបាន 29 ប្រកួត និងរកបាន 5 គ្រាប់ផងដែរ ។ តាមការបញ្ជាក់របស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងដដែល បានឲ្យដឹងថា វត្តមានរបស់ Matheus នឹងត្រូវជំនួសខ្សែប្រយុទ្ធប្រេស៊ីល Pablo Agusto ដែលមានបញ្ហារបួស និងកំពុងស្ថិតក្រោមការស្ដារនីតិសម្បទា ដោយត្រូវការរយៈពេលយ៉ាងតិច 6 សប្ដាហ៍ ។ ដូច្នេះ Matheus នឹងត្រូវលេងរាល់ការប្រកួតសេសសល់ក្នុងលីគ ក៏ដូចជាពានរង្វាន់ AFC Challenge League 2024/25 ផងដែរ ។ ចំពោះកីឡាករ Pablo នៅតែជាសមាជិកក្លិបព្រះខ័នរាជស្វាយរៀង ដោយរូបគេនឹងចូលរួមការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាពានរង្វាន់ AFC Challenge League 2024/25 លើកលែងតែលីគប៉ុណ្ណោះ ដែលខ្សែប្រយុទ្ធអន្ដរជាតិរូបនេះ មិនអាចបន្ដលេងបាន ។ ក្រោយចូលរួមជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា Matheus បានសម្ដែងការភ្ញាក់ផ្អើល ចំពោះភាពអស្ចារ្យនៃប្រទេសកម្ពុជា ពិសេសក្លិបព្រះខ័នរាជស្វាយរៀង ហើយរូបគេក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីជួយក្រុមប្រជែងពានរង្វាន់នានា ក្នុងរដូវកាលឆ្នាំ2024/25 នេះផងដែរ ។ គួរដឹងថា នេះគឺជាកីឡាករបរទេសទី2 ដែលព្រះខ័នរាជស្វាយរៀង បាននាំចូលនាដើមឆ្នាំថ្មីនេះ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបប្រេស៊ីល Breno Caetano កាលពីថ្មីៗ ប៉ុន្ដែកីឡាករ Breno Caetano អាចលេងបានតែពានរង្វាន់ AFC Challenge League 2024/25 ប៉ុណ្ណោះ ។ នេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងការត្រៀមខ្លួន ទាំងលីគ និងពានរង្វាន់អន្ដរជាតិ ដែលធ្វើឲ្យអ្នកគាំទ្រមានភាពជឿជាក់យ៉ាងមុតមាំថា ក្រុមនឹងធ្វើបានកាន់តែល្អប្រសើរថែមទៀត ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ