ព្រះខ័នរាជស្វាយរៀង បានឡើងឈរកំពូលតារាងពិន្ទុ នៃលីគកំពូលកម្ពុជា ឆ្នាំ 2024/25 វិញហើយ ក្រោយខកខានជាច្រើនសប្ដាហ៍ បន្ទាប់ពីក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ 1-1 គ្រាដែលក្រុមបឹងកេត បានឡើងបង្គ្រប់កៅអី 6ក្រុមកំពូលតារាង(Top-6) បន្ទាប់ពីយកឈ្នះលើក្រុមគូប្រជែង ISI
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ដង្កោសែនជ័យ 8-1 កាលពីចុងសប្ដាហ៍កន្លងទៅ។ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ 3-1 កាលពីរាត្រីថ្ងៃអាទិត្យ នៅកីឡដ្ឋានឡាយហ្វ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកនេះ ធ្វើសម្រេចដោយកីឡាករ Bounphachan Bounkong 2 គ្រាប់ នៅនាទី13 និងនាទី48 និង ញាណ សុស៊ីដាន 1គ្រាប់ នៅនាទី82 ក្រោយកីឡាករ អ៊ុក ដេវីន រកបាន 1គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ តាំងពីនាទី16។ ការបន្ថែម 3ពិន្ទុពេញនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតារាង ដោយរកបាន 49ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលធ្លាក់មកឈរលេខរៀងទី2 ក្រោយគ្រងតំណែងកំពូលតារាងជាច្រើនសប្ដាហ៍កន្លងមក ។ ការរបូតកៅអីកំពូលតារាងនេះ បន្ទាប់ពីក្រុមសិង្ហក្រហម ទទួលបាន 1ពិន្ទុដ៏តានតឹងពីក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្រោយជំនួបដ៏កក្រើកកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា 1-1 កាលពីរាត្រីថ្ងៃទី09 ខែកុម្ភៈ។ ជំនួបដ៏ស្វិតស្វាញនេះ ភ្នំពេញក្រោន បានបើកការនាំមុខតាំងពីនាទី19 ដោយកីឡាករ Jelle Goselink មុនអង្គរថាយហ្គឺរ តាមស្មើ នៅនាទី60 ពីការទាត់បាល់ពិន័យ 11ម៉ែត្ររបស់កីឡាករ Nagashima Kodai បន្ទាប់ពីអ្នកចាំទី សាវែង សំណាង បង្កកំហុសលើខ្សែប្រយុទ្ធ គី រីណា ក្នុងប្រអប់គ្រោះថ្នាក់ ។ បន្ទាប់មកក្រុមទាំងពីរ បានវាយសម្រុកគ្នាកាន់តែខ្លាំង ទោះបីម្ចាស់ផ្ទះ សល់គ្នាត្រឹម 10នាក់ ក្រោយកីឡាករ សុខគ្រី សូហ្វាន រងពិន័យកាតក្រហម នៅនាទី85 ក៏ក្រុមទាំងពីរ ព្យាយាមសម្រុក និងមានឱកាសស៊ុតជាច្រើនលើក តែពុំមានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ ដោយរក្សាលទ្ធផល 1-1 ដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។ ក្រឡេកទៅចាប់អារម្មណ៍ជំនួបដណ្ដើមកៅអី Top-6 វិញ ក្រុមបឹងកេត បានបញ្ចប់ក្ដីសង្ឃឹមក្រុម ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ 8-1 គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីជើងទី1 ក្រុមទាំងពីរ បានប្រកួតស្មើគ្នា 4-4 ប៉ុណ្ណោះ ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមបឹងកេត ធានាកៅអី Top-6 នេះ ធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា 3គ្រាប់, ម៉ាត់ ណូរុណ 2គ្រាប់, អាវ សុវណ្ណារ៉ា, Golubovic Stefan និង Yoshihama Ryohei ម្នាក់ 1គ្រាប់ ។ រីឯ 1គ្រាប់របស់ ISI ដង្កោសែនជ័យ ធ្វើសម្រេចដោយកីឡាករ ហាវ សុខនេត្រ ។ ជាមួយជ័យជម្នះនៅពហុកីឡដ្ឋានជាតិនេះដែរ នាំឲ្យក្រុមបឹងកេត ក្លាយជាបេក្ខភាពកូនពៅ ដែលទទួលបានកៅអី Top-6 ដើម្បីបន្ដការប្រកួតដំណាក់កាលទី2 ក្រោយរកបាន 30ពិន្ទុ តាមពីក្រោយក្រុមណាហ្គាវើលដ៏ ដែលរកបាន 33ពិន្ទុ បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ 2-1 ៕