ក្តីស្រមៃក្រុមកាំភ្លើងធំ Arsenal ចង់ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League មិនអាចសម្រេចបានឡើយ ក្រោយបរាជ័យនៅទឹកដីបារាំង Paris Saint Germain 2-1 ទៀតក្នុងជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមរបស់លោក Mikel Arteta ត្រូវការរកគ្រាប់បាល់ឈ្នះឱ្យបាននៅជើងទីពីរនេះ បន្ទាប់ពីចាញ់ 1-0
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នៅទឹកដីរបស់ខ្លួនជើងទីមួយ។ មានឱកាសសម្រុកច្រើនដើម្បីរកគ្រាប់បាល់នាំមុខតែ Arsenal មិនមានសំណាងឡើយនៅដើមវគ្គទីមួយ។ ផ្ទុយទៅវិញក្រុមម្ចាស់ផ្ទះក៏រកបានគ្រាប់នាំមុខវិញដោយគ្រាប់បាល់របស់ Fabian Ruiz នៅនាទីទី 27។ ឈានចូលវគ្គទីពីរ PSG ក៏មានឱកាសស៊ុតបាល់ពិន័យ 11 ម៉ែត្រតែធ្វើ Vitinha ធ្វើមិនបានសម្រេច សង្គ្រោះបានដោយអ្នកចាំទី David Raya។ តែបីនាទីក្រោយមកក្រុមរបស់លោក Luis Enrique ហាក់ធានាបានកៅអីវគ្គផ្តាច់ព្រ័ត្រនៅពេល Achraf Hakimi ស៊ុតបញ្ចូលទីនាំមុខ 2-0 និងសរុបទាំងពីរជើង 3-0 ត្រឹមនាទីទី 72។ បានត្រឹមបួននាទី Bukayo Saka ក៏តបបានមួយគ្រាប់វិញឱ្យ Arsenal នៅនាទីទី 76 តែនេះជាគ្រាប់បាល់ចុងក្រោយទៅហើយ ខណៈក្រុមទាំងពីរបញ្ចប់ដោយ PSG ឈ្នះ 2-1 សរុបទាំងពីរជើង 3-1។ អ្នកចាំទី PSG កីឡាករអ៊ីតាលី Gianluigi Donnarumma បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត តាមរយៈការសង្គ្រោះបាល់សំខាន់ៗគួរឱ្យកោតសរសើរ។ តាមរយៈជ័យជំនះនេះធ្វើឱ្យ Paris Saint Germain ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទីពីរដោយនឹងត្រូវជួបជាមួយ Inter Milan ដែលទម្លាក់ Barcelona។ រំលឹកថា PSG ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League លើកដំបូងក្នុងសម័យកូវីដ ដោយចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2020៕